ទឹកជំនន់នៅឥណ្ឌា សម្លាប់មនុស្សអស់ប្រមាណ ១៥០នាក់ ខណៈប្រជាជនប្រមាណ ១លាននាក់ទៀត ត្រូវជម្លៀសចេញ

ឥណ្ឌា៖ ស្របពេលដែលប្រទេសចិន ក្នុងឆ្នាំនេះកំពុងតែទទួលរង គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ពីព្យុះភ្លៀង បង្កទៅជាទឹកជំនន់ លិចលង់ស្ទើរគ្មានសល់នោះ ដោយឡែកបើក្រឡេកទៅមើលឯ ប្រទេសឥណ្ឌាឯណោះវិញ ក៏កំពុងតែរងគ្រោះដោយ ទឹកជំនន់នេះដូចគ្នា ដែលបានឆក់ជីវិតមនុស្ស អស់ជាច្រើនរយនាក់ រួមទាំងសត្វកម្រៗ ជាច្រើនក្បាលថែមទៀតផង។

ប្រភពបានឲ្យដឹងថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លា អមជាមួយនឹងខ្យល់មូសុង បានបោកបក់ ទៅកាន់រដ្ឋ Bihar ដែលស្ថិតនៅភាគខាងកើតរដ្ឋ Assam និងបន្តទៅភាគខាងជើងរដ្ឋ Himachal Pradesh ផងដែរ ដែលបានបំផ្លិចបំផ្លាញ ខូចផ្លូវថ្នល់អស់ ជាច្រើនកន្លែង រួមទាំងបណ្តាញខ្សែកាបទូរស័ព្ទ និងដួលរលំបាក់ដើមឈើ ដកទាំងឬសៗផងដែរ។

យ៉ាងហោចណាស់ មនុស្សប្រមាណជា ១៥២នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងរដ្ឋចំនួន៣ខាងលើនេះ ខណៈដែលប្រជាជនជាង ១លាននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ ដោយសារតែគ្រោះទឹកជំនន់ បូកផ្សំពីបាតុភូតព្យុះភ្លៀងខាងលើនេះ ក្នុងរយៈពេលជាង មួយសប្តាហ៍មុន នេះបើយោងតាមការអះអាង របស់មន្រ្តីក្នុងតំបន់។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធររដ្ឋ មានប្រសាសន៍កាលពីថ្ងៃ អង្គារ ម្សិលមិញនេះថា «មនុស្សរស់នៅក្នុងរដ្ឋ Assam ចំនួន ៣៤នាក់ត្រូវបានស្លាប់ ខណៈដែលប្រជាជនជាង ១លាននាក់ទៀត បានសម្រេចចិត្តចាកចេញ ពីលំនៅដ្ឋានរបស់ខ្លួន ដែលបានលិចលង់ដោយទឹកជំនន់ ហើយត្រូវបានការផ្តល់ជម្រក ឲ្យស្នាក់អាស្រ័យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលផងដែរ»

ក្នុងនោះទៀតសោត យ៉ាងហោចណាស់សត្វរមាសដ៏កម្រ ចំនួន២១ក្បាល នៅសួនឧទ្យានជាតិ “Kaziranga” (Kaziranga National Park) ត្រូវបានងាប់អស់១ផងដែរ ដោយសារតែទឹកជំនន់ជន់លិច ទីតាំងសួនឧទ្យានមួយនេះ ក្នុងសភាពធ្ងន់ធ្ងរ រហូតដល់ទៅជាង ៨០ភាគរយទៅហើយ។

លោក Pramilla Rani Brahma រដ្ឋមន្រ្តីនៃក្រសួងព្រៃឈើ និងបរិស្ថាន នៃរដ្ឋ Assam នេះ មានប្រសាសន៍ថា «សត្វរមាសជាច្រើនក្បាល បានខាំសម្លាបស៊ីកូនគោ អស់ជាច្រើនក្បាល ដោយសារតែការបំបែកពួកវាចេញ ពីមេ (មេគោ) របស់វាក្នុងអំឡុងពេលទឹកជំនន់ ឡើងធំ»

ដោយឡែកក្នុងរដ្ឋ Bihar ឯណោះវិញ ប្រជាជនរងគ្រោះដោយសារទឹកជំនន់នេះ មានប្រមាណជា ២៦០,០០០នាក់ ខណៈមានការបោះតង់ជម្រក ដែលរៀបចំឡើងដោយរដ្ឋាភិបាល ក្នុងតំបន់ប្រមាណជាង ៤០០តង់ ដើម្បីផ្តល់ជូនប្រជាជន រងគ្រោះបានស្នាក់អាស្រ័យផងដែរ។ ហើយក្នុងនោះក៏មានបន្ថែម ៤០០តង់ របស់ក្រុមភ្នាក់ងារជួយសង្រ្គោះ ចាំជួយដល់ប្រជាជនពលរដ្ឋរងគ្រោះ បន្ទាន់ផងដែរ។

គូសបញ្ជាក់ដែរថា ក្នុងរដ្ឋ Assam ដែលទទួលរងគ្រោះ ដោយទឹកជំនន់រហូតមកទល់ ថ្ងៃអង្គារ ម្សិលមិញនេះ បានថយចុះអស់មួយកម្រិតហើយ។ យោងតាមអាជ្ញាធរក្នុងរដ្ឋនេះ បញ្ជាក់បន្ថែមថា ប្រជាជន ៣,៨លាននាក់ បានរងផលប៉ះពាល់ ខណៈប្រជាជនជាង ៧០០,០០០នាក់ទៀត បានទទួលការបោះតង់ ជម្រកស្នាក់នៅបណ្តោះអាសន្នពី រដ្ឋាភិបាល ចំនួន៧៧០តង់ ផងដែរ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក កន្លងទៅនេះ នៅឯប្រទេសចិនឯណោះវិញ បើយោងតាម ប្រភពរបាយការណ៍បានឲ្យដឹងថា  ក្នុងរដូវក្តៅមុននេះ គឺនៅភាគខាងត្បូងប្រទេសចិន ដែលបានសម្លាប់មនុស្សអស់ប្រមាណជាង ១៦០នាក់ ខណៈរបាយការណ៍បូកសរុប ទាំងអ្នកបាត់ខ្លួន និងអ្នកស្លាប់មានប្រមាណជាង ៥៧៦នាក់ ក្នុងរយៈពេលតែ កន្លះឆ្នាំដំបូងនេះតែប៉ុណ្ណោះ ។

ដោយឡែក បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ប្រជាជនប្រមាណជាង ១៦៣,៩០០នាក់ បានបង្ខំចិត្តចាកចេញពីលំនៅរបស់ខ្លួន ភាគច្រើនជាអ្នកស្រុក រស់នៅក្នុងខេត្ត Henan និងខេត្ត Hunan ។

ទន្ទឹមនឹងនោះផងដែរ ជើងហោះហើរ និងរថភ្លើងនៅឯព្រលានយន្តហោះ និងស្ថានីយ៍ផ្លូវដែក ជាកន្លែងទៀតក្នុងទីក្រុង ប៉េកាំង និងទីក្រុង Tianjin ត្រូវបានពន្យារពេលក្នុងការចេញដំណើរ ឬត្រូវលុបចោលតែម្តងក្នុងសប្តាហ៍នេះ ដោយសារតែគ្រោះទឹកជំនន់បានវាយប្រហារ យ៉ាងធ្ងន់ធ្ងរខ្លាំងពេក។ រីឯផ្នែកសេដ្ឋកិច្ចវិញ ត្រូវបានខូចខាត សរុបប្រមាណជាង ៤.៧៥ពាន់លានយ័ន (ប្រហែលជា ៧០៩,៨១៣,៤០០ដុល្លាអាមេរិក)។

ស្របពេលជាមួយគ្នានេះដែរ លោកប្រធានាធិបតីនៃប្រទេសចិន Xi Jingping ក៏បានចេញសេចក្តីព្រមាន ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះបញ្ហាទឹកជំនន់នេះ និងដាក់បន្ទុកទៅលើមន្រ្តីក្នុងតំបន់ ដើម្បីចូលរួមទប់ស្កាត់ និងជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត