ម៉ាអេម! Facebook បញ្ចូល​ Filter ទង់ជាតិ​ខ្មែរ​ អបអរ​កីឡា​អូឡាំពិក

ដើម្បីអបអរសាទរដល់ព្រឹត្តិការកីឡាអូឡាំពិកដែលនឹងប្រព្រឹត្តទៅនាចុងសប្ដាហ៍នេះ Facebook បានបន្ថែម Filter ថ្មីឈ្មោះ “Rio 2016” ដើម្បីឲ្យអ្នកប្រើប្រាស់បង្ហាញពីការគាំទ្រដល់កីឡាករប្រចាំប្រទេសខ្លួន។

ក្នុង Filter នោះមានប្រទេសជាច្រើនត្រូវបានតំណាងដោយរូបទង់ជាតិរបស់ប្រទេសពួកគេ ចំណែកឯកម្ពុជាវិញខុសប្លែកបន្តិចដោយត្រូវបានតំណាងដោយរូបប្រាសាទអង្គរវត្ត។ ដើម្បីដាក់ Filter លើរូប Profile Facebook អនុវត្តតាមខាងក្រោម៖

@ ចូលទៅកាន់ Profile មួយនេះ (https://www.facebook.com/sloy.unfake)

@ បន្ទាប់មកនៅត្រង់ Post ដំបូងគេចុចលើពាក្យថា “Try it”

@ ក្រោយពីកំណត់រួចរាល់ចុចលើពាក្យ “Use as Profile Picture” នោះជាការស្រេច

ប្រភពៈ news.sabay


Related Posts