តំណាង​អយ្យការ​អម​កោះហៅ លោក សម រ​ង្ស៊ី និង​លោកស្រី ថា​ក់ ឡា​នី

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ សីហា ២០១៦ នេះ​ឲ្យ​ដឹង​ថា លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​ដើមបណ្តឹង និង​ចុង​ចម្លើយ​ឲ្យ​ចូល​ឆ្លើយ​លើ​បណ្តឹង​លោក គី តិច ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្តឹង​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា ខាង​គណបក្ស​សម រ​ង្ស៊ី ថា សម្តេច​នាយក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

ដីកា​កោះហៅ​មាន​៣​ដាច់​ដោយឡែក​ពី​គ្នា ទី​១-​បាន​តម្រូវ​កោះហៅ​ឲ្យ​លោក គី តិច មេធាវី​ដើមបណ្តឹង​ឲ្យ​ចូល​ទៅ​ឆ្លើយ​នៅ​តំណាក់កាល​អយ្យការ​នា​ព្រឹក​ថ្ងៃ​ទី​៥ សីហា ២០១៦ ។ ដីកាកោះ​ទី​២-​បាន​តម្រូវ​ឲ្យ​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​ចូល​ឆ្លើយ​នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា ២០១៦ និង​ដីកា​កោះហៅ​ទី​៣-​តម្រូវ​ឲ្យ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស ឲ្យ​ចូល​ឆ្លើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ២០១៦ នេះ​ដែរ ។

លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​នេះ ក៏​បាន​ឆ្លើយឆ្លង​តាម​សង្គម​តេ​ឡេ​ក្រាម​ដែរ​ថា ដីកាកោះ​ដើមបណ្តឹង និង​ចុង​ចម្លើយ​នោះ បាន​ចេញ​ផុត​ពី​ដៃ​លោក​រួច​ហើយ រឿង​ៗ​ចូល​មិន​ចូល​ជា​សិទ្ធ​រប​ល់​បុគ្គល​ម្នាក់​ៗ តែ​នេះ​ជា​នីតិវិធី​របស់​អយ្យការ ។