ធ្លាប់ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​ខ្មែរ​ ពេល​នេះ​ Andiano ​ឡើង​សង្វៀន​​រក​​ខ្សែ​ក្រវាត់​​​ទៀត​

បន្ទាប់​ពី​បាត់​បង់​ខ្សែ​ក្រវាត់​ពិភព​លោក​​ដែល​ខ្លួនឈ្នះ​​នៅ​ប្រទេស​កម្ពុជា​ អ្នក​លេង​ក្នុង​ទ្រុង​ប្រេស៊ីល​ Adriano Moraes​ ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​​អាមេរិក​ Andrew Leone ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​​ពិភព​លោក​មួយ​ទៀត​​ដែល​នៅ​ទំនេរ​ក្នុង​​កម្មវិធី​ One Championship: Hero of the World នៅ​​ថ្ងៃ​ទី​សៅរ៍ ទី​១៣​ ខែ​សីហា​នេះ​នៅ​ទី​ក្រុង​ម៉ាកាវ​ប្រទេស​ចិន​ ហើយ​​ជើង​ខ្លាំង​កម្ពុជា ចាន់ រតនា​ ត្រូវ​ជួប​កីឡាករ​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ដែរ។

 

ធ្លាប់ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​ខ្មែរ​ ពេល​នេះ​ Andiano ​ឡើង​សង្វៀន​​រក​​ខ្សែ​ក្រវាត់​​​ទៀត​កីឡាករ Adriano Moraes​

 

អ្នក​គាំទ្រ​កម្ពុជា​ប្រហែល​ជា​មិន​ទាន់​ភ្លេច​កីឡាករ​ប្រេស៊ីល​ Adriano Moraes​ ដែល​បាន​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​លើក​ដំបូង​​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ដែល​ស្ថាប័ន​ One Championship បាន​មក​រៀប​ចំ​ការ​ប្រកួត​នៅ​ទី​នេះ។ Moraes​ បាន​បង្កើត​​កំណត់​ត្រា​​ជ័យ​ជម្នះ​៣​លើក​ជាប់​ៗ​គ្នា​ដោយ​ការ​ប្រើ​​ស្នៀត​ក្លេ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​លើក​ទី​១​​​នៅទឹក​ដី​​កម្ពុជា។ ប៉ុន្តែ​ខ្សែ​ក្រវាត់​​ពិភព​លោក​របស់​គេ​ត្រូវ​បាន​កីឡាករ​កាហ្សាក់ស្ថាន​ Kairat Akhmetov​ ដណ្តើម​​យក​​ពី​គេ​បាត់​​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ។​​

 

បំណង​ប្រាថ្នា​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក​លើក​នេះ​ អ្នក​លេង​ក្នុង​ទ្រុង​ប្រេស៊ីល​ Adriano បាន​​និយាយ​ថា ៖«វា​ជា​​ពេល​ដ៏​តឹង​តែង​ក្នុង​ជីវិត​ខ្ញុំ​នៅ​ពេល​ខ្ញុំ​បាត់​បង់​ខ្សែ​ក្រវាត់​ និង​បាត់​បង់​ក្តី​ស្រមៃ​របស់​ខ្ញុំ​…. តែ​ខ្ញុំ​មិន​ឈប់​ត្រឹម​​​នេះ​ទេ​ ខ្ញុំ​ត្រូវ​បន្ត​ដើរ​ទៅ​មុខ​ទៀត។ ពេល​បាត់​បង់​ខ្សែ​ក្រវាត់​ ខ្ញុំ​​សុំ​​ប្រកួត​ឡើង​វិញ។ ខ្ញុំ​កំពុង​រក​ចាំ​ Kairat ម្តង​ទៀត​ តែ​គេ​បាន​បំផ្លាញ​ការ​ប្រកួត​ចោល​បាត់​ហើយ​ដោយ​សារ​តែ​របួស។ ពេល​វេលា​ក៏​កន្លង​ហួស​ទៅ​ ហើយ​ឥឡូវ​ពេល​វេលា​ថ្មី​ក៏​មក​ដល់។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ​ ត្រូវ​តែ​ផ្តួល Leone​ ឲ្យ​បាន​ដើម្បី​បំពេញ​ក្តី​ស្រមៃ​មក​វិញ»។​

ធ្លាប់ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​ខ្មែរ​ ពេល​នេះ​ Andiano ​ឡើង​សង្វៀន​​រក​​ខ្សែ​ក្រវាត់​​​ទៀត​កីឡាករ Adriano Moraes​ ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​ខ្មែរ

 

ប្រិយ​មិត្ត​អ្នក​ទស្សនា​ ឥឡូវ​ចាប់​តាម​ដាន​​ការ​លើក​ឡើង​របស់​កីឡាករ​ Andrew Leone វិញ​ម្តង។ ​ ​អ្នក​លេង​ក្បាច់​គុន​ក្នុង​ទ្រុង​របស់​សហរដ្ឋ​អាមេរិក​ Leone ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ធ្លាប់​អង្រួន​សង្វៀន​ One Championship ច្រើន​ហើយ។ រូប​គេ​ធ្លាប់​ប្រកួត​១០​ដង​ក្នុង​នោះ​ឈ្នះ​៨​ និង​ចាញ់​២។

 

សម្រាប់​ការ​បោះ​ជំហាន​មក​ដណ្តើម​ខ្សែក្រវាត់​នេះ​ Leone បាន​និយាយ​ថា រូប​គេ​មិន​បាន​ដឹង​អ្វី​ច្រើន​ពី​ Moraes ហើយ​ក៏​មិន​បាន​វីដេអូ​ការ​ប្រកួត​របស់​គេ​ច្រើន​ដែរ។ «ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ កីឡាករ​ប្រេស៊ីល​ម្នាក់​នេះ​​ខ្លាំង។ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​គេ។ តាម​រយៈ​បទ​ពិសោធន៍​ក្បាច់​គុន​ចំបាប់​របស់​ខ្ញុំ​យូរ​ឆ្នាំ​ ខ្ញុំ​​ជឿ​ថា ខ្ញុំ​អាច​ផ្តួល​គេ​បាន»។

 

ធ្លាប់ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​ខ្មែរ​ ពេល​នេះ​ Andiano ​ឡើង​សង្វៀន​​រក​​ខ្សែ​ក្រវាត់​​​ទៀត​កីឡាករ ចាន់ រតនា

 

សម្រាប់​ព្រឹត្តិការណ៍​ One Championship: Hero of the World នៅ​ម៉ាកាវ ប្រទេស​ចិន​នេះ​​ប្រជុំ​ដោយ​ជើង​ខ្លាំង​រហូត​ដល់​៩​គូ​ក្នុង​នោះ​មាន​​នារី​១​គូ​ដែរ។ អ្វី​ដែល​ជា​ទី​​ចាប់​អារម្មណ៍​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​នោះ​គឺ ជើង​ខ្លាំង​​ ចាន់ រតនា ​ទទួល​បាន​ឱកាស​​ឡើង​សង្វៀន​​ក្នុង​ទ្រុង​នៅ​ព្រឹត្តិការណ៍​ដ៏​កក្រើក​​នេះ​ដែរ។ ចាន់ រតនា​ត្រូវ​ជួប​ជើង​ខ្លាំង​ម្ចាស់​ចិន​​ Ma។ ចាំ​មើល​ ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​អាច​បង្កើត​កំណត់​ត្រា​ឈ្នះ​​ទៀត​ទេ?

 

ធ្លាប់ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​ខ្មែរ​ ពេល​នេះ​ Andiano ​ឡើង​សង្វៀន​​រក​​ខ្សែ​ក្រវាត់​​​ទៀត​នារី Ring Girl

 

ធ្លាប់ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​ខ្មែរ​ ពេល​នេះ​ Andiano ​ឡើង​សង្វៀន​​រក​​ខ្សែ​ក្រវាត់​​​ទៀត​សមាសភាព​ប្រកួត

 

អត្ថបទ៖ ជាន ចាន់រ៉ា​