ខឹង​នាង​សង្សារ​មាន​ប្រុស​ស្នេហ៍​ច្រើន​ បបួល​មិត្តភក្តិ​រំលោភ​បូក​រហូត​​សន្លប់​

ខឹង​នាង​សង្សារ​មាន​ប្រុស​ស្នេហ៍​ច្រើន​ បបួល​មិត្តភក្តិ​រំលោភ​បូក​រហូត​​សន្លប់​



ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ប្រើ​ល្បិច​លួងលោម​សង្សារ​របស់​ខ្លួន មក​ចាប់​រំលោក​បូក​ជាមួយ​មិត្តភក្តិ​៥​នាក់ តែ​ពេល​រំលោភ​បាន​សម្រេច​៣​នាក់ នាង​ក៏​សន្លប់​លែង​ដឹងខ្លួន ។ សកម្មភាព​ដ៏​លាមក​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១ សីហា នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ។ យុវជន​កំហូច​ទាំង​៥​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ល្បាត​ជួប​ពេល​កំពុង​ដឹក​នារី​រង​គ្រោះ​ដែល​សន្លប់​មក​ផ្ទះ ក៏​ចាប់​សាកសួរ​ទើប​បែកធ្លាយ​រឿង​ចាប់​នាង​រំលោភ​បូក ក៏​ត្រូវ​បាន​ចាប់ខ្លួន ។

លោក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ឈាមរាវ​ទាំង​៥​នាក់ ដែល​បាន​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​រំលោភ​បូក​នេះ​៖
ទី​១- ឈ្មោះ រ៉េ​ត រ​ដ្ឋា ហៅ​មោ​គ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។
ទី​២- សុភាព ហៅ​អា​ឆ្លូញ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ 
ទី​៣- កែវ ឆ្លាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ 
ទី​៤- យ៉ុ​ង យុ​ត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
ទី​៥- ធី លាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ។

អ្នក​ទាំង​៥​ខាងលើ​មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ជាមួយ​គ្នា ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឡ ច ដ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ ។

នគរបាល​បាន​ដកស្រង់​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ ពួក​គេ​ទាំង​៥​នាក់ បាន​ជួបជុំ​គ្នា​ផឹកស្រា​ដប និង​ស្រាថ្នាំ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ស្រវឹង​គ្រប់​ៗ​គ្នា ។ រហូត​ដល់​វេលា​ម៉ោង​៨​យប់​ឈ្មោះ រ៉េ​ត រ​ដ្ឋា បាន​ទូរ​សព្ទ័​ទាក់ទង លួងលោម​នារី​ជា​សង្សារ ដែល​ស្គាល់គ្នា​ទើបតែ​ជាង​មួយ​ខែ ដើម្បី​ជួប​គ្នា ។ ពេល​នោះ​នារី​រង​គ្រោះ​មិនដឹង​ថា ជន​ជា​សង្សារ​នោះ​ណាត់ជួប​មាន​គ្នា​ច្រើន​នាក់​ទេ ក៏​បាន​ដើរ​ពី​ផ្ទះ​នៅ​ឃុំ​កោះ​ខែល ឆ្ពោះ​មក​ឆ្លង​ទូកដ​រកោះ​ខែល មក​ឃុំ​ខ្ពប ដោយ​មានឈ្មោះ កែវ ឆ្លាត និង​ឈ្មោះ រ៉េ​ត រ​ដ្ឋា នៅ​ចាំ​ទទួល ។

ពេល​ទៅ​ដល់ត្រើយ​ម្ខាង​ឈ្មោះ កែវ ឆ្លាត បាន​បើក​ម៉ូតូឌុប​ឈ្មោះ រ​ដ្ឋា និង​នារី​ជា​សង្សារ​ចូល​ទៅ​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​ខ្ពប ។

ពេល​មក​ដល់ទី​នោះ មាន​ភ្លើង​ពិល​គេ​ចុច​ឆ្វេ​ក​ឆ្វាច ក៏​ឌុ​ប​គ្នា​ចេញ​សំដៅ​ទៅ​ចំការ​ស្វាយ ស្ថិត​នៅ​ខាងត្បូង​ព្រែក​វត្ត​ខ្ពប ទៅ​ទិស​ខាងកើត​ឃ្លាត​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​១១០ ខាងកើត​ទន្លេបាសាក់ ។

ចំណែក​ក្រុម​បក្សពួក​ផ្សេង​ទៀត ជិះ​ម៉ូតូឌុប​គ្នា​តាម​មក​ពីក្រោយ​ដែរ ។ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ឈ្មោះ រ៉េ​ត រ​ដ្ឋា ដែល​ជា​សង្សារ​បាន​ចាប់បង្ខំ​នាង​រួមរ័ក​ទាំង​កំរោល​តែ​ម្ដង ព្រោះ​ត្រូវ​ស្រា​បំប៉ោង​កម្លាំង​ផង ដោយ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​មុនគេ​បាន​សម្រេច​មួយ​លើក ។ បន្ទាប់​មក​ឈ្មោះ កែវ ឆ្លាត បាន​រំលោភ​នាង​បាន​សម្រេច​តាម​បំណង​ទៀត ។ បន្ទាប់​មក​ឈ្មោះ សុភាព ហៅ​អា​ឆ្លូញ បាន​ទៅ​ចាប់រំលោភ​បន្ត​ទៀត ប៉ុន្តែ​ពេល​កំពុង​រំលោភ​សេពសន្ថវៈ នាង​ក៏​សន្លប់​បាត់ស្មារតី​ទៅ ។ ឃើញ​នាង​សន្លប់​ឈ្មោះ ឆ្លូញ ក៏​បញ្ឈប់​សកម្មភាព​តែ​ម្តង ។ ពេល​រំលោភ​នោះ បាន​ប្រើ​ស្រោមអនាម័យ​ទាំងអស់​គ្នា​ផង ។ ចំណែក​ឈ្មោះ ធី លាង និង​ឈ្មោះ យ៉ុ​ង យុ​ត ដែល​នៅ​ចាំ​ម៉ូតូ ត្រូវ​ខក​ខានមិនបាន​រំលោភ​សេពសន្ថវៈ​ទេ ដោយសារ​នារី​រង​គ្រោះ​សន្លប់ ។ នៅ​ពេល​នោះ​ឈ្មោះ រ៉េ​ត រ​ដ្ឋា បាន​បី​នាង​ឌុ​ប​ដោយ​ម៉ូតូ​គុប​សេ​៥០ ហើយ​ឈ្មោះ ឆ្លាត ជិះ​ម៉ូតូ​ម៉ា​កនិច​ឌុ​ប​ឈ្មោះ យុ​ត និង​ឈ្មោះ លាង សំដៅ​មក​ឆ្លង​ទូកដរ​ចុង​កោះ បំណង​នាំ​នារី​រង​គ្រោះ​ទៅ​ផ្ទះ​វិញ ។ ពេល​នោះ​បាន​ជួប​ជាមួយ​និង​នគរបាល​ស្រុក​ស្អាង នៅ​ចំណុច​កំពង់ដរ​ចុង​កោះ​ត្រើយ​ខាងកើត​ដែល​ល្បាត​ពេល​យប់​មានការ​សង្ស័យ បាន​ឃាត់​ត្រួតពិនិត្យ​និង​សាកសួរ ទើប​ដឹង​រឿងហេតុ ក៏​បាន​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជន​ទាំង​៥​នាក់​ខាងលើ បញ្ជូន​មក​អធិការ​ដា្ឋ​ន​នគរបាល​ស្រុក​ដើម្បី​សាកសួរ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

តាម​ប្រភព​ក្រៅផ្លូវការ​ថា យុវជន​ដែល​ជា​សង្សារ​បាន​សារភាព​ថា ដោយសារ​ប្រចណ្ឌនាង​មាន​ប្រុស​ស្នេហ៍​ច្រើន ទើប​គេ​ខឹង​ក៏​បាន​រួម​គ្នា​ជាមួយ​មិត្តភក្ដិ​ចាប់​នាង​រំលោភ​ច្រើន​គ្នា​តែ​ម្ដង​ទៅ ដើម្បី​បំបាត់​កំហឹង ៕