នឹក​ស្មាន​មិន​ដល់ ! ខ្យល់​បក់​ប៉ើង​រថយន្ត​ធ្លាក់​ប៊ិះ​ចូល​ទន្លេ

នឹក​ស្មាន​មិន​ដល់ ! ខ្យល់​បក់​ប៉ើង​រថយន្ត​ធ្លាក់​ប៊ិះ​ចូល​ទន្លេ



ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់​ឆ្នាំ ដោយ​រថយន្ត​មួយ​គ្រឿង​ត្រូវ​ខ្យល់​ប៉ើង​រួច​ក៏​រអិល​ធ្លាក់​ប៊ិះ​ចូល​ទន្លេ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ស្ទឹង​ត្រែង 2A-0104 ត្រូវ​បាន​ម្ចាស់​ចត​នៅ​ក្បែរ​ច្រាំង​ទន្លេ តែ​មិន​បាន​ចាប់​ហ្វ្រាំង​ដៃ​ទេ លុះ​ពេល​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង ក៏​បណ្ដាល​ឲ្យ​រថយន្ត​នោះ​រអិល​ធ្លាក់​ពីលើ​ច្រាំង​រហូត​ប៊ិះ​ចូល​ទន្លេ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​បាន​ត្រឹមតែ​គ្រវីក្បាល​ដូច​គោ​ស្រាំងទិច​អ៊ីចឹង និង​ហៅ​រថយន្ត​មក​ស្ទូច​យក​ឡើងគោក​វិញ​ប៉ុណ្ណោះ តែ​សំណាង​ដែរ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ ៕