បាត់​ខ្លួន​២២នាក់ ក្រោយ​បាក់​ស្ពាន​​ធំ​មួយ​នៅ​ឥណ្ឌា ព្រឹក​មិញ​នេះ

យ៉ាងហោចណាស់មនុស្សចំនួន២២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយខ្សែ ដែលតភ្ជាប់ពីទីក្រុង Mumbai ទៅកាន់រមណីយដ្ឋានឆ្នេរ នៃរដ្ឋ Goa ភាគខាងលិចប្រទេសឥណ្ឌាបានបាក់។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ចំនួន២គ្រឿង បានធ្លាក់ចុះទៅក្នុងទឹកទន្លេបាត់ស្រមោល បន្ទាប់ពីស្ពានមួយខ្សែនោះបានបាក់ កាលពីព្រឹក ថ្ងៃពុធ ទី០៣ ខែ សីហា ឆ្នាំ២០១៦នេះ។

បាត់​ខ្លួន​២២នាក់ ក្រោយ​បាក់​ស្ពាន​​ធំ​មួយ​នៅ​ឥណ្ឌា ព្រឹក​មិញ​នេះ

មន្រ្តីប៉ូលិសឈ្មោះ Sanjay Patil បានប្រាប់សារព័ត៌មាន AP ថា ក្រុមជួយសង្គ្រោះជាច្រើននាក់ មិនបានរកឃើញរថយន្ត ឬអ្នករស់រានមានជីវិតឡើយ ខណៈភ្លៀងធ្លាក់ខ្លាំង បានរាំងស្ទះដល់ប្រតិបត្តិការជួយសង្គ្រោះនេះ។

លោក OP Singh ប្រធានកងកម្លាំងគ្រោះមហន្តរាយជាតិ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះចំនួន ៨០នាក់ ក្នុងនោះរួមមានទាំង ក្រុមអ្នកច្រមុជទឹក ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់។ លោក Singh បានឲ្យដឹងទៀតថា យ៉ាងហោចណាស់រថយន្តក្រុង ចំនួន២គ្រឿង ដែលកំពុងធ្វើដំណើរនៅលើស្ពានចាស់ដែលបាក់នោះ បានធ្លាក់ចូលទៅក្នុងទឹកទន្លេ Savitri ដែលជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង។

គួររំលឹកថា កាលពីខែមីនា កន្លងទៅនេះ ស្ពានអាកាសមួយខ្សែដែលកំពុងស្ថិតក្រោមការសាងសង់ នៅក្នុងទីក្រុង Kolkata បានបាក់រលំ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ចំនួន២០នាក់ស្លាប់ និងរងរបួសជិត ១០០នាក់។ រីឯកាលពីឆ្នាំ២០១១ មនុស្សចំនួន៣២នាក់បានស្លាប់ និង ១៣២នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីស្ពានមួយខ្សែបានបាក់ នៅក្នុងព្រឹត្តិការណ៍នយោបាយមួយ ក្នុងទីក្រុង Darjeeling រដ្ឋ West Bengal ប្រទេសឥណ្ឌា៕

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ BBC

  • បាត់​ខ្លួន​២២នាក់ ក្រោយ​បាក់​ស្ពាន​​ធំ​មួយ​នៅ​ឥណ្ឌា ព្រឹក​មិញ​នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: