តុលាការ​កំពូល​ចិន៖ ជនបរទេស​ដែល​ចូល​មក​សមុទ្រ​ចិន​ខាង​ត្បូង នឹង​ត្រូវ​ចាប់​កាត់ទោស

មហាយក្សចិនបានធ្វើការព្រមានចំៗដល់ជនបរទេសថា ត្រូវនៅឲ្យឆ្ងាយពីតំបន់ជម្លោះសមុទ្រចិនខាងត្បូង បើមិនដូច្នេះទេនឹងត្រូវគេចាប់យកមកកាត់ទោសជាពុំខាន ដោយការព្រមានដូចនេះ គឺធ្វើឡើងបន្ទាប់ពីចិនត្រូវតុលាការអាជ្ញាកណ្ដាលអន្តរជាតិនៃទីក្រុង Hague ប្រកាសមិនទទួលស្គាល់សិទ្ធជាប្រវត្តិសាស្ត្ររបស់ចិន ចំពោះដែនទឹកតំបន់ជម្លោះនេះ ។
តុលាការ​កំពូល​ចិន៖ ជនបរទេស​ដែល​ចូល​មក​សមុទ្រ​ចិន​ខាង​ត្បូង នឹង​ត្រូវ​ចាប់​កាត់ទោស
នាថ្ងៃអង្គារនេះ តុលាការកំពូលប្រជាជនចិនបានចេញបទបញ្ញត្តិមួយ ដើម្បីបកស្រាយពីប្រព័ន្ធតុលាការថា “វាបញ្ជាក់យ៉ាងច្បាស់ថា បទបញ្ជាក្នុងការការពារដែនសមុទ្រ ដើម្បីសុវត្ថិភាព និងផលប្រយោជន៍ ក៏ដូចជាដើម្បីច្របាច់បញ្ចូលការគ្រប់គ្រងនៃប្រព័ន្ធយុត្តាធិការដែនសមុទ្រផងនោះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃច្បាប់ត្រឹមត្រូវ” ។

តំបន់ដែលចិនបានទាមទារនោះ គឺមានចម្ងាយ១២៨៧គីឡូម៉ែត្រ នេះបើគិតចេញពីដែនដីរបស់ប្រទេសចិន ដែលតំបន់នោះ ក៏ជាតំបន់ដែលប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ទាមទារដែរ ក្នុងនោះមានហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងវៀតណាម ។

បើយោងតាមលោក Michael C. Davis ជាសាស្ត្រាចារ្យផ្នែកច្បាប់នៃទីក្រុងហុងកុង បានឲ្យដឹងថា ការប្រកាសរបស់តុលាការកំពូលប្រជាជនចិន ជាការមួយដ៏គួរឲ្យព្រួយបារម្ភ “ជាមួយនឹងការប្រកាសបែបគំរាមកំហែងនេះ វាបង្ហាញឲ្យឃើញថា អ្នកដែលចូលទៅតំបន់ដែនទឹកដែលចិនទាមទារនោះ នឹងត្រូវគេចាប់យកមកកាត់ទោសជាមិនខាន” ។
តុលាការ​កំពូល​ចិន៖ ជនបរទេស​ដែល​ចូល​មក​សមុទ្រ​ចិន​ខាង​ត្បូង នឹង​ត្រូវ​ចាប់​កាត់ទោស
តុលាការកំពូលបានបញ្ជាក់ថា ទាំងជនជាតិចិន ទាំងជនបរទេសដែលចូលទៅនេសាទខុសច្បាប់ក្នុងដែនទឹកនោះ នឹងត្រូវចាត់ទុកជាទោសឧក្រិដ្ឋកម្ម ដោយក្នុងនោះរួមបញ្ចូលទាំងការអ្នក ដែលបន្តនៅក្នុងដែនទឹកជម្លោះ ទោះជាត្រូវគេប្រកាសព្រមានរួចហើយ ក៏ដូចជាអ្នកដែលបើកចេញហើយ តែបែរជាបើកត្រលប់ចូលមកតំបន់ជម្លោះវិញ ដោយពួកគេអាចនឹងត្រូវជាប់ពន្ធនាគារ១ឆ្នាំ ។

ជាមួយនឹងការប្រកាសរបស់តុលាការនេះ អ្នកនេសាទជនជាតិហ្វីលីពីន អាចនឹងត្រូវនាវាចិនចាប់យកមកកាត់ទោស ដែលវាផ្ទុយពីការសម្រេចរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ។ ដូចគ្នានេះ ជនជាតិចិនណាដែលបំពានច្បាប់ការពារបរិស្ថានក្នុងសមុទ្រចិនខាងត្បូង ក៏នឹងត្រូវចាប់យកមកកាត់ទោសដូចគ្នា ៕

ប្រែសម្រួល៖ kqube
ប្រភព៖ CNN

  • តុលាការ​កំពូល​ចិន៖ ជនបរទេស​ដែល​ចូល​មក​សមុទ្រ​ចិន​ខាង​ត្បូង នឹង​ត្រូវ​ចាប់​កាត់ទោស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: