ជំពាក់លុយថ្លៃធ្វើកុដិ និងឧបដ្ឋានសាលា ត្រូវមេគណស្តីទីខេត្ត ចង់បិទវត្តមួយនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ប្រជាពុទ្ធបរិស័ទប្រមាណ៥០នាក់ រស់នៅភូមិ ត្រោកធំ និងភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុក ស្វាយជ្រំ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលាខេត្តស្វាយរៀង ដើម្បីដាក់ញតិឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ បន្ទាប់ពីព្រះតេជគុណ មុំ សយ ព្រះមេគណខេត្តស្តីទី បានបញ្ជាឲ្យអនុគណទៅប្រកាសបិទវត្តអង្គឫស្សី ដោយចោទថា បានជំពាក់លុយទិញគ្រឿងសំណង់។ មិនតែប៉ុណ្ណោះនៅបានប្រើកម្លាំងសមត្ថកិច្ចគំរាមចាប់ព្រះគ្រូចៅអធិការ និងព្រះសង្ឃព្រមទាំងសាមណេ ឲ្យជម្លៀសចេញពីវត្តថែមទៀតផង។

ជំពាក់លុយថ្លៃធ្វើកុដិ និងឧបដ្ឋានសាលា ត្រូវមេគណស្តីទីខេត្ត ចង់បិទវត្តមួយនៅស្រុកស្វាយជ្រំ

បើតាមលោក គង់ ពុទ្ធី អាយុ៦៣ឆ្នាំ តំណាងឲ្យប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអង្គឫស្សីបានឲ្យដឹងថា កាលដែលប្រជាពលរដ្ឋខាងលើលើកគ្នាមកមុខសាលាខេត្តស្វាយរៀងនាពេលនេះ គឺចង់ឲ្យលោកអភិបាល ខេត្តជួយអន្តរាគមន៍ដោះស្រាយ ចំពោះករណីព្រះតេជគុណ មុំ សយ ព្រះមេគណស្តីទី បានបញ្ជាឲ្យ ព្រះអនុគណស្រុកស្វាយជ្រំព្រះនាម ជុំ ចន្ថា មានទាំងព្រះតេជគុណ សេក ម៉ៅ សមុហ៍គណ(ជំនួយការ) ស្រុកស្វាយ ជ្រំសហការជាមួយអភិបាលរងស្រុក និងសមត្ថកិច្ចផងបានចុះទៅកាន់វត្តអង្គឫស្សី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៧និង៤៥នាទីយប់ ហើយបម្រុងចាប់បង្ខំឲ្យព្រះគ្រូចៅអធិការវត្តអង្គឫស្សីព្រះនាម ភ្លុក សុខខឿន លាចាកសិក្ខាបទ (ផ្សឹក) និងគំរាមចាប់សាមណេ៦អង្គ យកទៅខេត្តស្វាយរៀង និងបានប្រកាសបិទវត្តអង្គឫស្សីមួយរយៈទៀតផង។ ក៏ប៉ុន្តែនៅគ្រានោះក្រុមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ មិនអាចសម្រេចបំណងបិទវត្តនិងចាប់ព្រះចៅអធិការព្រមទាំងព្រះសង្ឃនិងសាមណេបានដែរ ដោយសារប្រជាពុទ្ធបរិស័ទ លោកតាអាចារ្យនិងគណៈកម្មការវត្ត បាននាំគ្នារារាំងដោយការពារព្រះចៅអធិការនិង ព្រះសង្ឃសាមណេទាំង៦អង្គ ឲ្យគង់ចាំព្រះវស្សានៅក្នុងវត្តនេះបន្តទៀត ដើម្បីឲ្យពុទ្ធបរិស័ទបានបន្តធ្វើបុណ្យ។

ជំពាក់លុយថ្លៃធ្វើកុដិ និងឧបដ្ឋានសាលា ត្រូវមេគណស្តីទីខេត្ត ចង់បិទវត្តមួយនៅស្រុកស្វាយជ្រំ

លោកបានបន្តទៀតថា រឿងទាំងអស់នេះគឺមិនមែនជាកំហុសរបស់ព្រះចៅអធិការព្រះនាម ភ្លុក សុខខឿន នោះទេដែលបានជំពាក់ប្រាក់គ្រឿងសំណង់ព្រោះការជំពាក់ប្រាក់នេះ គឺនៅជំនាន់ព្រះចៅអធិការចាស់ ហើយរឿងនេះនាំឲ្យមានការចង់បិទវត្តនិងជម្លៀសព្រះចៅអធិការនិងព្រះសង្ឃឲ្យចេញពីវត្តនោះ កឺផ្តើមចេញពីម្ចាស់គ្រឿងសំណង់ ប្តឹងចោទព្រះចៅអធិការនិងព្រះសង្ឃដែលគង់នៅក្នុងវត្ត បានជំពាក់ប្រាក់ ថ្លៃទិញសម្ភារៈ ដើម្បីយកមកសាងសង់កុដិ និងឧបដ្ឋានសាលា ព្រមទាំងព្រះវិហារ កាលពីជាង៣ឆ្នាំមុនមក ម្លេះ។ លុយដែលជំពាក់ម្ចាស់សម្ភារៈសំណង់នោអ ត្រូវបានម្ចាស់គ្រៀងសំណង់បញ្ជាក់ថា មានចំនួនសរុប ៤៦លានរៀល ក៏ប៉ុន្តែពុំមានវិក័យប័ត្រជាភត្តុតាងនោះទេ។

ជុំវិញករណីនេះ លោកគ្រូចៅអធិការវត្តអង្គឫស្សីព្រះនាម ភ្លុក សុខខឿន បានបដិសេដចំពោះការ ជំពាក់បច្ច័យគ្រឿងសំណង់នេះ តែទោះជាយ៉ាងណាព្រះអង្គបានកោះប្រជុំគណៈកម្មការអាចារ្យវត្ត ព្រមទាំងចៅអធិការចាស់មកដោះស្រាយ។ ពេលនោះបានដឹងថា ប្រាក់ដែលនៅជំពាក់គ្រឿងសំណង់ គេនោះគឺ នៅក្រោយការបញ្ចុះបឋមសីមា ដោយមានចំនួនទឹកប្រាក់៤លាន៥សែនរៀលប៉ុណ្ណោះ តែម្ចាស់គ្រឿងសំណង់ថា នៅជំពាក់ប្រាក់ចំនួន៤៦លានរៀលឯណោះ ។

 ជំពាក់លុយថ្លៃធ្វើកុដិ និងឧបដ្ឋានសាលា ត្រូវមេគណស្តីទីខេត្ត ចង់បិទវត្តមួយនៅស្រុកស្វាយជ្រំ

បន្ទាប់ពីផ្ទុះរឿងជំពាកើប្រាក់នេះ ឡើង អាជ្ញាធរពាក់ព័ន្ធក៏បានកោះហៅម្ចាស់គ្រឿងសំណង់ និងឲ្យភ្ជាប់មកជាមួយវិក្កយបត្រ ដើម្បីមក សម្របសម្រួលដោះស្រាយ នៅចំពោះមុខព្រះគ្រូអធិការ ព្រមទាំងប្រជាពុទ្ធបរិស័ទ ហើយម្ចាស់សំណង់ ឈ្មោះ ហ៊ា ដូង ក៏យល់ព្រមទទួលយកការសងប្រាក់ចំនួន២៥លានរៀល ដោយព្រះអង្គចៅអធិការព្រះនាម ភ្លុក សុខខឿន សន្យាសងតាមខែណាដែលមានបុណ្យទានរកបច្ច័យបានច្រើន ។ ផ្ទុយទៅវិញ ម្ចាស់គ្រឿងសំណង់ប្រែក្រឡាស់ឈប់យកប្រាក់ចំនួន២៥លានរៀលទៅវិញ ដោយទាមទារប្រាក់ចំនួន៤៦លានរៀល ទើបកើតមានការប្តឹងផ្តល់ រហូតមានការចង់ចាប់ព្រះចៅអធិការ និងព្រះសង្ឃព្រមទាំងចង់បិទវត្តនេះមួយរយៈតែម្តង។

ជំពាក់លុយថ្លៃធ្វើកុដិ និងឧបដ្ឋានសាលា ត្រូវមេគណស្តីទីខេត្ត ចង់បិទវត្តមួយនៅស្រុកស្វាយជ្រំ

ទាក់ទិននឹងករណីលោក សុំ សុជាតិ អភិបាលរងខេត្តស្វាយរៀង ទទួលបន្ទុកកិច្ចការសាសនា បានមានប្រសាសន៍ថា ចំពោះករណីព្រះតេជគុន មុំ សយ ព្រះមេគណស្តីទីបញ្ជាឲ្យបិទវត្តអង្គឫស្សី ហើយ ជន្លៀសព្រះសង្ឃចេញពីវត្តក្នុងពេលគង់ចាំព្រះវស្សាដូច្នេះ គឺជាការខុសច្បាប់និងវិន័យសង្ឃ ពីព្រោះព្រះគ្រូ ចោអធិការ ភ្លុក សុខខឿន ត្រូវបានតែងតាំងដោយសម្តេចព្រះសង្ឃរាជ។ ដូច្នេះមិនអាចផ្សឹកឬបិទវត្តចោល ត្រឹមសង្ឃថ្នាក់ខេត្តបានោឡើយ ហើយចំពោះព្រះអង្គ ភ្លុក សុខខឿន ក៏គ្មានបានប្រព្រឹត្តខុសធម៌វិន័យ សង្ឃអ្វីដែរ។ ចំពោះបញ្ហាជំពាក់ថ្លៃគ្រឿងសំណង់នេះព្រះគ្រូចៅអធិការ ភ្លុក សុខខឿន គឺទទួលថ្មបាក់ពី ចៅអធិការចាស់ប៉ុណ្ណោះ។

ដូច្នេះលោកនិងកោះហៅអ្នកពាក់ព័ន្ធមកដោះសា្រយមិនឲ្យម្ចាស់គរឿង សំណង់ចេះតែទារលុយតាមអំពើចិត្តនោះទេ ហើយបើពិនិត្យតាមផ្លូវច្បាប់ ការដែលគ្មានវិក័យប័ត្រ មកសំអាងគឺគ្មានសិទ្ធិក្នុងការទារប្រាក់ឡើយ។ ពិសេសសម្ភារៈសំណង់ទាំងនោះ គឺអ្នកម៉ៅការសំណង់ ជាអ្នកទៅយក ដូច្នេះលោកនឹងកោះហៅអ្នកពាក់ព័ន្ធ ដើម្បីមកដោះស្រាយក្នុងពេលឆាប់ៗនេះ៕ យឹម សុថាន

ប្រភព៖ Nokorwatnews

  • ជំពាក់លុយថ្លៃធ្វើកុដិ និងឧបដ្ឋានសាលា ត្រូវមេគណស្តីទីខេត្ត ចង់បិទវត្តមួយនៅស្រុកស្វាយជ្រំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: