ជើង​ហោះហើរ​​​ឥណ្ឌូណេស៊ីជាច្រើន​ត្រូវ​បិទ ​ក្រោយ​ភ្នំ​ភ្លើង​​​ចំនួន​​៣​ផ្ទុះ

ផ្ទៃមេឃមួយភាគនៅប្រទេសឥណ្ឌូណេស៊ីបានប្រែជាងងឹត និងគ្របដណ្ដប់ដោយផេះភ្នំភ្លើងយ៉ាងក្រាស់ និងបង្កការរំខានដល់ជើងហោះហើរជាច្រើន ត្រូវលុបចោល ក្រោយភ្នំភ្លើងចំនួន៣ បានផ្ទះតាមប្រជុំកោះនៅសប្ដាហ៍នេះ។

ជើង​ហោះហើរ​​​ឥណ្ឌូណេស៊ីជាច្រើន​ត្រូវ​បិទ ​ក្រោយ​ភ្នំ​ភ្លើង​​​ចំនួន​​៣​ផ្ទុះ
ភ្នំភ្លើង Rinjani លើកោះ Lombok ជិះកោះបាលី, Sinabung ក្បែរកោះសូម៉ាត្រា និង Gamalama នៅជួរកោះ Moluccas បានផ្ទុះជាបន្តបន្ទាប់ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយ។

មកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការរងរបួស និងខូចខាតទេ ប៉ុន្តែជើងហោះហើរជាច្រើននៅព្រលានយន្តហោះចំនួន២ ត្រូវបានរំខាន។ ក្នុងនោះមានព្រលាន Bubullah លើកោះ Ternate ប្រកាសថានឹងបិទរហូតដល់ថ្ងៃព្រហស្បតិ៍ ខណៈផេះភ្នំភ្លើងផ្ទុះព្រឹកថ្ងៃពុធនេះ បានបាញ់ព្រួសគ្រប់លើផ្លូវរត់របស់យន្តហោះ។

អ្នកនាំពាក្យភ្នាក់ងារកាត់បន្ថយគ្រោះធម្មជាតិលោក Sutopo Purwo បានមានប្រសាសន៍ថា ភ្នំភ្លើង Gamalama បានផ្ទុះនាវេលាម៉ោង ៦៖២៨នាទីព្រឹក ដោយបាញ់ផេះកម្ពស់ ៥០០ ទៅ៦០០ម៉ែត្រពីមាត់រណ្ដៅចូលក្នុងអាកាស រួចខ្យល់បក់ទៅភាគខាងត្បូង និងភាគអាគ្នេយ៍។សកម្មភាពផ្ទុះខាងលើ បានបង្កឲ្យមានរញ្ជួយដីកម្រិត ៤,៦រិចទ័រ និងជម្រៅ ១៨គីឡូម៉ែត្រ កើតឡើងនៅម៉ោង ៦៖១៤នាទី។ ព្រលាន Babullah គ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃព្រហស្បតិ៍ម៉ោង១០ព្រឹក ប្រសិនបើស្ថានភាពអំណោយផល។

ចំណែក អ្នកស្រុករស់នៅក្បែរភ្នំភ្លើងត្រូវអាជ្ញាធរណែនាំឲ្យរក្សាភាពស្ងៀមស្ងាត់សិន និងចាំស្ដាប់ព័ត៌មានបន្ថែម ដោយមិនទាន់មានការជម្លៀសណាមួយទេ៕

ជើង​ហោះហើរ​​​ឥណ្ឌូណេស៊ីជាច្រើន​ត្រូវ​បិទ ​ក្រោយ​ភ្នំ​ភ្លើង​​​ចំនួន​​៣​ផ្ទុះ

ប្រភព ៖sabay

  • ជើង​ហោះហើរ​​​ឥណ្ឌូណេស៊ីជាច្រើន​ត្រូវ​បិទ ​ក្រោយ​ភ្នំ​ភ្លើង​​​ចំនួន​​៣​ផ្ទុះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: