ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វារតាមបន្ទប់ផ្ទះជួល​ ត្រូវបានម្ចាស់ផ្ទះមើលតាមកាមេរ៉ាសុវត្ថិភាពឃើញទាន់ រួចចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចឆ្កឹះសោទ្វារតាមបន្ទប់ជួលរបស់ប្រជាពលរដ្ឋបម្រុងចូលលួចទ្រព្យសម្បត្តិប៉ុន្តែមិនបានសម្រេច ត្រូវបានម្ចាស់ផ្ទះជួលមើលតាមកាមេរ៉ាសុវត្ថិភាពឃើញទាន់ ក៏ចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ យកមកប្រគល់ឲ្យសមត្រកិច្ចនគរបាលប៉ុស្ត៏ដង្កោដើម្បធ្វើការសាកសួរបន្ត ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និងសូន្យនាទីព្រឹក ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំនុចបន្ទប់ផ្ទះជួល ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វារតាមបន្ទប់ផ្ទះជួល​ ត្រូវបានម្ចាស់ផ្ទះមើលតាមកាមេរ៉ាសុវត្ថិភាពឃើញទាន់ រួចចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

សមត្ថកិច្ចនគរបាលប៉ុស្ត៏ដង្កោ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ សេង ដាវីត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យបាន រួមមាន សោរសម្រាប់ឆ្កឹះទ្វា ចំនួន០២ចង្កោម រួមនិងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០(សង់ប៊ិច) ពណ៌ខ្មៅ ចំនួន០១គ្រឿងផងដែរ ។

យោងតាមប្រភពព័ត៌មានពី ជនរងគ្រោះជាម្ចាស់ផ្ទះជួល ខាងលើនេះឈ្មោះ ឈៀង ហ៊ុយ ភេទប្រុស អាយុ៦៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានឲ្យដឹងថា កន្លងទៅនេះ ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងផ្ទះជួលខាងលើ តែងតែបាត់របស់របរ ដូចជាទូរសព្ទ័ ឬលុយជាញឹកញាប់ ប៉ុន្តែរកមកមុខលួចមិនឃើញនោះទេ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាចេញបន្ទប់ជួល ដើម្បីទៅធ្វើការបាត់អស់ ស្រាប់តែគាត់មើលទៅក្នុងកាមេរ៉ា សុវត្ថិភាព ឃើញបុរសដែលជាជនសង្ស័យរូបនេះ កំពុងតែធ្វើសកម្មភាពឆ្កឹះសោរទ្វា បន្ទប់ជួលលេខ ៩២- ៩៣ និង ៩៤ ឃើញដូចនោះគាត់ក៏ប្រញាប់រត់ទៅបិទទ្វារបងផ្ទះផ្នែកខាងមុខ ដើម្បីកុំឲ្យជនសង្ស័យរត់គេចខ្លួនបាន រួចក៏ប្រញាប់មកចាប់ឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ត៏ដង្កោ ដើម្បីធ្វើការសាកសួរតែម្តង ។

 ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វារតាមបន្ទប់ផ្ទះជួល​ ត្រូវបានម្ចាស់ផ្ទះមើលតាមកាមេរ៉ាសុវត្ថិភាពឃើញទាន់ រួចចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

បច្ចុប្បន្នដោយផ្អែកទៅលើរូបភាពយ៉ាងច្បាស់ពីក្នុងកាមេរ៉ាសុវត្ថិភាពរបស់ជនរងគ្រោះដែលបង្ហាញពីការធ្វើសកម្មភាពរបស់ជនសង្ស័យ រួមនិងវត្ថុតាងដែលសមត្ថកិច្ចដកហូតបានផងនោះ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ត៏ដង្កោ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕ ជីម ភារ៉ា ដង្កោ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វារតាមបន្ទប់ផ្ទះជួល​ ត្រូវបានម្ចាស់ផ្ទះមើលតាមកាមេរ៉ាសុវត្ថិភាពឃើញទាន់ រួចចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច
ប្រភព៖ Nokorwatnews

  • ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វារតាមបន្ទប់ផ្ទះជួល​ ត្រូវបានម្ចាស់ផ្ទះមើលតាមកាមេរ៉ាសុវត្ថិភាពឃើញទាន់ រួចចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: