សមត្ថកិច្ចបង្រ្កាបផលិតផលថ្នាំលាបសក់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលាក់ទុកនិងផលិត ចែកចាយផលិតផលថ្នាំលាបសក់របស់ប្រទេសចិន រាប់សិបកេស កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបង្រ្កាបផលិតផលថ្នាំលាបសក់នៅខណ្ឌពោធិ៍សែនជ័យ

ប្រតិបត្តិការចុះបង្ក្រាបដឹកនាំដោយលោក អ៊ុំ មុនី អនុប្រធាននាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលើបានលួចផលិត ថ្នាំលាបសក់ខុសច្បាប់ ដោយរំលោភលើ កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនមួយនាំចូលពីបរទេស ។ ដោយហេតុនេះហើយទបើបសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃតាមស្រាវជ្រាវដឹង និងគួបផ្សំមានបណ្តឹង ពីក្រុមហ៊ុនមួយផង ក៏សុំគោលការណ៍ពីថ្នាក់លើបង្រ្កាបតែម្តងទៅ ។

សមត្ថកិច្ចឲ្យដឹងទៀតថា នៅពេលបង្រ្កាបទីតាំងខាងលើនេះ យើងរឹបអូសថ្នាំលាបសក់ជាច្រើនកេស និង ឧបករណ៍ វត្ថុធាតុដើម ផលិតជាច្រើនទៀត

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ ធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ប្រាថ្នា
សមត្ថកិច្ចបង្រ្កាបផលិតផលថ្នាំលាបសក់នៅខណ្ឌពោធិ៍សែនជ័យ

សមត្ថកិច្ចបង្រ្កាបផលិតផលថ្នាំលាបសក់នៅខណ្ឌពោធិ៍សែនជ័យ

ប្រភព៖ Nokorwatnews

  • សមត្ថកិច្ចបង្រ្កាបផលិតផលថ្នាំលាបសក់នៅខណ្ឌពោធិ៍សែនជ័យ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: