រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »

6 Videos


ថ្វីត្បិតតែ រីយ៉ា មិនមែនជាតួសម្តែងល្បីល្បាញ ប៉ុន្តែថ្មីៗនេះនាងទទួលបានការងារថ្មីៗជាច្រើនស្ទើរតែរកពេលសម្រាកគ្មាន ជាពិសេសនាងត្រូវបានគេហៅថតរឿងថ្មីៗជាបន្តបន្ទាប់ ឆាប់ៗនេះទស្សនិកជននឹងបានឃើញវត្តមានថ្មីរបស់នាងនៅក្នុងរឿង « ជំនួញអាគម » ។

រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »

រឿង « ជំនួញអាគម » នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ គឺគ្រប់រោងភាពយន្តក្នុងទីក្រុងភ្នំពេញ ។ វត្តមាន រីយ៉ា នៅក្នុងរឿងនេះនឹងធ្វើឲ្យនាងកាន់តែល្បីល្បាញឡើង ពីព្រោះនាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងពូកែសម្តែងទៀតផង ។ រង់ចាំមើលថាតើស្នាដៃថ្មីរបស់ រីយ៉ា នៅក្នុងរឿងនេះល្អក្នុងកម្រិតណា ?

រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »

រីយ៉ា កាន់តែធ្វើឲ្យទស្សនិកជនស្គាល់នាងខ្លាំងឡើងបន្ទាប់ពីនាងមានវត្តមាននៅក្នុងឈុតខារ៉ាអូខេមួយជាមួយលោក ហេង ពិទូ ក្នុងបទចម្រៀងមួយបទដែលមានចំណងជើងថា «ស្នាមថើបចុងក្រោយ» ។

រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »

ក្រៅពីមមាញឹកនៅក្នុងការថតរឿង រីយ៉ា កំពុងត្រូវបានបណ្តាក្រុមហ៊ុនធំៗជាច្រើនហៅថតផ្សាយពាណិជ្ជកម្ម និងថតសំអាងការជាដើម …ក្រៅពីនេះរាល់ពេលទំនេរ រីយ៉ា តែងមានវត្តមាននៅលើឆាកប្រគុំតន្ត្រីតាមស្ថានីយ៍ទូរទស្សន៍នានា ជាក់ស្តែងកាលពីសប្តាហ៍មុន រីយ៉ា បានចូលច្រៀងនៅក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ។

រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »

ទោះបីជាច្រៀងមិនសូវពិរោះដូចជាតារាអាជីព តែ រីយ៉ា នៅតែប្រឹងប្រែងច្រៀងនឹងសម្តែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ៕ អាលីណា

រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »រី​យ៉ា នឹង​លេចមុខ​ក្នុង​រឿង «​ ជំនួញ​អាគម »