មាស សុខ​សោភា និង តារា​ល្បី​ៗត្រៀម​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​រាត្រី​មនុស្សធម៌​»

6 Videos


មាស សុខសោភា និង តារាចម្រៀងល្បីៗជាច្រើនរូបទៀតដូចជា ឌីជេ ក្ដិប លោក យឹង យន លោក នូ សំណាង លោក អ៊ិន សុផារ៉ា ក្រុមហ្វារពន្លឺសិល្បៈ ជាដើម ត្រៀមនឹងបង្ហាញវត្តមានដោយស្ម័គ្រចិត្តក្នុងកម្មវិធី «រាត្រីមនុស្សធម៌» លើទឹកដីខេត្តសៀមរាបនាថ្ងៃសៅរិ៍ទី ០៦ ខែ សីហា ឆ្នាំ ២០ ១៦ ខាងមុខនេះ ដើម្បីស្វែងរកថវិកាជួយដល់អង្គការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

មាស សុខ​សោភា និង តារា​ល្បី​ៗត្រៀម​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​រាត្រី​មនុស្សធម៌​»

កម្មវិធីសប្បុរសធម៌តន្ត្រីសប្បុរធម៌ខាងលើនឹងត្រូវប្រព្រឹត្តឡើងនៅឯភោជនីយដ្ឋានម្ហូបក្នុងខេត្តសៀមរាបចាប់ពីម៉ោង ០៥:៣០ នាទី ដល់ម៉ោង ១០:០០ យប់ ។ លោកអ្នកអាចទិញសំបុត្រចូលរួមទស្សនាបាន ក្នុងមួយសំបុត្រតម្លៃ ១៥ ដុល្លារ ដែលថវិកាទាំងនោះនឹងយកទៅជួយដល់អង្គការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលកំពុងជួបការខ្វះខាតផងដែរ ។

មាស សុខ​សោភា និង តារា​ល្បី​ៗត្រៀម​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​រាត្រី​មនុស្សធម៌​»

លោក ចាន់ សំណាង ហៅ ឌីជេ ក្ដិប ដែលនឹងបង្ហាញវត្តមានក្នុងកម្មវិធីនោះ ក៏បានធ្វើការថ្លែងអំណរគុណ និង ជូនពរដល់ម្ចាស់ជំនួយ សប្បុរសជន បងប្អូនសប្បុរសធម៌ទាំងអស់ ឱ្យជួបតែសំណាងល្អ សុខភាពល្អ រកស៊ីមានបាន គ្រួសារមានសុភមង្គល ជោគជ័យក្នុងជីវិត និង រាល់បំណងប៉ងប្រាថ្នាសូមឲ្យសំរេចដូចក្ដីប្រាថ្នាផងដែរ ៕ ភូមិន្

មាស សុខ​សោភា និង តារា​ល្បី​ៗត្រៀម​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​រាត្រី​មនុស្សធម៌​»មាស សុខ​សោភា និង តារា​ល្បី​ៗត្រៀម​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​រាត្រី​មនុស្សធម៌​»មាស សុខ​សោភា និង តារា​ល្បី​ៗត្រៀម​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​រាត្រី​មនុស្សធម៌​»មាស សុខ​សោភា និង តារា​ល្បី​ៗត្រៀម​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​រាត្រី​មនុស្សធម៌​»