ខេមរៈ ស្រី​ពៅ ធ្វើឱ្យ​អ្នកគាំទ្រ​អស់ជំនឿ និង ខកចិត្ត ព្រោះ​…

6 Videos


ការទន្ទឹងរង់ចាំរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីមានការបង្ហើបប្រាប់ថានាងនឹងវិលវិញនោះគឺហាក់គ្មានដំរួយអ្វីឡើយ ពោលគឺនៅតែមិនឃើញនាងបង្ហាញវត្តមានមកបញ្ជាក់ពីស្ថានភាពសុខភាពរបស់នាងឲ្យប្រិយមិត្តបានដឹងដដែលរហូតបានធ្វើឲ្យអ្នកគាំទ្រនាងលើកឡើងថា តារាចម្រៀង ខេមរៈ ស្រីពៅ កុហកបោកប្រាស់ចិត្តអ្នកគាំទ្រ ដែលធ្វើឱ្យគេអស់ជំនឿ និង ខកចិត្តយ៉ាងខ្លាំង ព្រោះដំណឹងថានឹងចេញមុខក្នុងពេលឆាប់ៗ តែតាមពិតកុហក បើនាងចេញមុខមែនម្ល៉េះថ្ងៃនេះគួរណាស់តែចេញមុខហើយ ។

ខេមរៈ ស្រី​ពៅ ធ្វើឱ្យ​អ្នកគាំទ្រ​អស់ជំនឿ និង ខកចិត្ត ព្រោះ​…

ជាមួយការលើកឡើងរបស់ប្រិយមិត្តអ្នកគាំទ្ររបស់ ខេមរៈ ស្រីពៅ នេះដែរ លោកខេមរៈ ភិរុណបងប្រុសរបស់នាងបានឱ្យដឹងថាលោកមិនអាចហាមឃាត់ចិត្តគេមិនឱ្យរិះគន់បានឡើយតែអ្វីដែលសំខាន់គឺសុខភាពរបស់ប្អូនស្រីលោក ។លោកបានបន្តឱ្យដឹងទៀតថានៅពេលដែលនាងមានសុខភាពរឹងមាំជាងនេះនាងនឹងបង្ហាញមុខ ។ យ៉ាងណាលោក ខេមរៈ ភិរុណ មិនបានបញ្ជាក់ និង កំណត់ពីថ្ងៃណាច្បាស់នៅឡើយទេ ទាក់ទងនឹងការវិលត្រឡប់នេះ ។

ខេមរៈ ស្រី​ពៅ ធ្វើឱ្យ​អ្នកគាំទ្រ​អស់ជំនឿ និង ខកចិត្ត ព្រោះ​…

ការនៅបន្តលាក់ខ្លួនពួនអាត្មារបស់នាងនៅពេលនេះ គឺកាន់តែធ្វើឲ្យប្រិយមិត្តយល់ថាជីវិតរបស់តារាចម្រៀងរូបនេះស្ថិតក្នុងភាពអាថ៌កំបាំងច្រើន ដែលកំលុងពេលនេះកើតមានសំណួរព្រោងព្រាតឡើងថា តើនាងមានជំងឺពិតប្រាកដ ឬមួយក៏នាងកំពុងមានស្នេហាលួចលាក់ជាមួយអ្នកណាម្នាក់ដូចព័ត៌មានធ្លាប់ចុះផ្សាយកន្លងមកឬ ? វានៅតែជាចម្ងល់ដដែល ព្រោះថាគេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀងខេមរៈស្រីពៅបាននៅឡើយ ។ ដូច្នេះសង្ឃឹមថា តារាចម្រៀង ខេមរៈស្រីពៅនឹងចេញមុខបង្ហាញដល់ទស្សនិកជនក្នុងពេលឆាប់ៗដើម្បីបកស្រាយរាល់មន្ទិលសង្ស័យរបស់សារធារណៈជន ។

ខេមរៈ ស្រី​ពៅ ធ្វើឱ្យ​អ្នកគាំទ្រ​អស់ជំនឿ និង ខកចិត្ត ព្រោះ​…

គួររំឭកបកក្រោយបន្តិចចាប់តាំងពីចុងឆ្នាំ ២០១៥ និង ដើមឆ្នាំ ២០១៦ មក ខេមរៈ ស្រីពៅ មានដំណឹងលេចឮ និង រសើបថានាងបាត់មុខពីពិភពសិល្បៈនេះគឺដោយសារជំងឺប្រតិកម្មស្បែកកម្រិតធ្ងន់ធ្ងរ រហូតដល់ថ្នាក់ដេកដួលនៅលើស្លឹកចេក ក្រោយមកព័ត៌មាននេះត្រូវបានលោក ខេមរៈ សិរីមន្ត ចេញមុខច្រានចោលថានាងមិនមានជំងឺអ្វីកើតឡើងដូចការល្បីនោះទេ គ្រាន់តែនាងមានបញ្ហាសុខភាពបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺឈឺក្រពះនិងបំពង់ក ៕ សាកល

ខេមរៈ ស្រី​ពៅ ធ្វើឱ្យ​អ្នកគាំទ្រ​អស់ជំនឿ និង ខកចិត្ត ព្រោះ​…ខេមរៈ ស្រី​ពៅ ធ្វើឱ្យ​អ្នកគាំទ្រ​អស់ជំនឿ និង ខកចិត្ត ព្រោះ​…ខេមរៈ ស្រី​ពៅ ធ្វើឱ្យ​អ្នកគាំទ្រ​អស់ជំនឿ និង ខកចិត្ត ព្រោះ​…