សូ​ហ្វី​តិ​ន្នី​ស​កម្ពុជា​ទទួលបាន​ការ​បង្វឹក​ពី​គ្រូ​កូរ៉េខាងត្បូង​សម្រាប់​ព្រឹត្តិការណ៍ Korean Cup និពន្ធដោយ : សឿន វណ្ណឌេត       August-03-2016, 4:05 pm         236

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សូ​ហ្វី​តិ​ន្នី​ស​កម្ពុជា​ទទួលបាន​ការ​បង្វឹក​ពី​គ្រូ​កូរ៉េខាងត្បូង​សម្រាប់​ព្រឹត្តិការណ៍ Korean Cup​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​គ្រោង​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ចំនួន​១១​នាក់ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ប្រចាំឆ្នាំ​២០១៦ Korean Cup International Tournament Soft Tennis 2016 នៅ​ប្រទេស​កូរ៉េខាងត្បូង  ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​៣០ ខែសីហា ខាងមុខនេះ​។ បច្ចុប្បន្ន​កីឡាករ​ទាំង​១១​នាក់​នេះ​កំពុង​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ជាមួយ​គ្រូ​ជនជាតិ​កូរ៉េ​មកពី​សហ​ព័​ន្ធី​កីឡា​សូ​ហ្វ​តិ​ន្នី​ស​អន្តរជាតិ Choi Chong Ryul ។

​កីឡាករ​កីឡាការិនី​កម្ពុជា​ចំនួន​១១​នាក់​(​ស្រី​២​នាក់​) ដែល​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​ជើងឯក​ប្រចាំឆ្នាំ​២០១៦​ក្នុង​ព្រឹត្តិការណ៍ Korean Cup International Tournament Soft Tennis 2016 នៅ​សា​ធារ​រដ្ឋ​កូរ៉េ ទទួលបាន​ការបង្ហាត់​បង្រៀន​ដើម្បី​ពង្រឹង​បច្ចេក និង​សមត្ថភាព​ពី​គ្រូ​ជំនាញ​ជនជាតិ​កូរ៉េ​ដែល​មកពី​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​អន្តរជាតិ Choi Chong Ryul រយៈពេល​៣​សប្តាហ៍​ចាប់ពី​ថ្ងៃទី​១ រហូតដល​ថ្ងៃទី​២១ ខែសីហា​។

​នេះ​មិនមែនជា​លើក​ទី​១​នោះទេ​សម្រាប់​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​គ្រូ​ជនជាតិ​កូរ៉េ​រូបនេះ ពោលគឺ​វា​ជា​លើក​ទី​៤​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​លើក​នេះ​វា​មាន​រយៈពេល​វែង​ជាង​លើក​មុនៗ​រហូតដល់​៣​សប្តាហ៍​។ ទោះបីជា​យ៉ាងនេះ​ក្តី លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​យល់ថា​រយៈពេល​នេះ គឺ​វា​តិចតួច​បំផុត​សម្រាប់​រូបលោក ដោយ​លោក​ចង់បាន​រយៈពេល​វែង​ជាង​នេះ ដើម្បី​ឲ្យ​កីឡាករ​កម្ពុ​ជាមាន​បច្ចេក​ទេស និង​សមត្ថភាព​កាន់តែ​រីកចម្រើន​។​
សូ​ហ្វី​តិ​ន្នី​ស​កម្ពុជា​ទទួលបាន​ការ​បង្វឹក​ពី​គ្រូ​កូរ៉េខាងត្បូង​សម្រាប់​ព្រឹត្តិការណ៍ Korean Cup និពន្ធដោយ : សឿន វណ្ណឌេត       August-03-2016,  4:05 pm         236

​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ​បាន​ទទួលស្គាល់ថា លោកគ្រូ​ជនជាតិ​កូរ៉េ​ដែល​មកពី​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​អន្តរជាតិ​រូបនេះ​មាន​បច្ចេកទេស និង​សមត្ថភាព​ខ្ពស់​ជាតិ​គ្រូបង្វឹក​កម្ពុជា​។ ហើយ​លោក​រំពឹង​យ៉ាង​មុតមាំ​ថា ក្រោយពី​ទទួលបាន​ការបណ្តុះបណ្តាល​នេះ​កីឡាករ​កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ទាំងអស់​នឹង​យក​បទពិសោធន៍​ដែល​ទទួលបាន​ពី​ការបង្ហាត់បង្រៀន​នេះ​ទៅ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​ជាង​មុន​។​

​លោក ជា ប៊ុនហេង បាន​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​នៃ​ព្រឹត្តិការណ៍ Korean Cup International Tournament Soft Tennis 2016 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុងចំណោម​កីឡាករ​កីឡាការិនី​កម្ពុជា​ទាំង​១១​នាក់ លោក​នឹង​ទុក​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ចំនួន​៥​នាក់​ឲ្យ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​កូរ៉េ​រយៈពេល​២​សប្តាហ៍ ហើយ​លោក​រំពឹងថា​កីឡាករ​ទាំងនោះ​នឹង​ទទួលបាន​បទពិសោធន៍​ល្អ​ពី​ប្រទេស​បងធំ​លំដាប់​ពិភពលោក​ផ្នែក​សូ​ហ្វ​តិ​ន្នី​ស​នេះ​៕