ករណី​ឃាត់ទុក​រថយន្ត​ដឹក​ជន្លង់ម្រេច​ដ៏​ចម្រូងចម្រាស់​នៅ​ក្រចេះ សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​យក​រថយន្ត​ត្រឡប់​ទៅវិញ​ហើយ​ និពន្ធដោយ : ថ្មីៗ       August-03-2016, 5:02 pm         156

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ករណី​ឃាត់ទុក​រថយន្ត​ដឹក​ជន្លង់ម្រេច​ដ៏​ចម្រូងចម្រាស់​នៅ​ក្រចេះ សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​យក​រថយន្ត​ត្រឡប់​ទៅវិញ​ហើយ​​សកម្មភាព​ពលរដ្ឋ​មួយក្រុម ចូល​រុញ​រថយន្ត​តូ​រី​ស​ចេញពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ដ៏​ចម្រូងចម្រាស់ ត្រូវបាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅថ្ងៃនេះ​។ ចំពោះ​ករណីនេះ លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែងថា សមត្ថកិច្ច​បាន​សម្រប​សម្រួល​ឲ្យ​យក​រថយន្ត​ដឹក​ដើម​ជន្លង់​ទាំង ២​គ្រឿង​ទៅវិញ បើទោះជា​លោក​បញ្ជាក់ថា សកម្មភាព​ដឹក​ដើម​ជន្លង់​នេះ គឺជា​បទល្មើស​ព្រៃឈើ​យ៉ាងណាក្ដី​។​

​ក្រោយពី​ឃាត់ទុក​អស់​រយៈពេល​ពាក់កណ្ដាល​ថ្ងៃ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ (PM) ខេត្តក្រចេះ រថយន្ត​ដឹក​ជន្លង់ម្រេច​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​យក​ត្រឡប់​ទៅវិញ​ហើយ នៅវេលា​ថ្ងៃត្រង់​ថ្ងៃនេះ​។ នេះ​បើតាម​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ លោក​ឲ្យ​ដឹងថា សកម្មភាព​ដឹក​ដើម​ជន្លង់​ទាំងនេះ គឺជា​បទល្មើស​ព្រៃឈើ ដែល​សមត្ថកិច្ច​ត្រូវ​ឃាត់ទុក​រថយន្ត​ទាំង នោះ​។

​លោក​បន្ថែមថា រដ្ឋបាល​ព្រៃឈើ និង PM ខេត្តក្រចេះ សហការគ្នា​ឃាត់ទុក​រថយន្ត​ទាំង ២​គ្រឿង​នេះ នៅពេល​យប់  តែ​បាន​សម្របសម្រួល​ឲ្យ​យក​ត្រឡប់​ទៅវិញ និង​មិនមាន​ការចោទប្រកាន់​តា​ម​ផ្លូវច្បាប់​នោះទេ ដោយ​លោក​បញ្ជាក់ថា សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​រថយន្ត​ចុះកិច្ចសន្យា​ឈប់​ប្រព្រឹត្ត​សកម្មភាព​ដឹក​ជន្លង់​នេះ​តទៅទៀត​។

​លោក​ថ្លែង​ទៀតថា សមត្ថកិច្ច​ព្យាយាម​ចាប់​ឃាត់​រថយន្ត​ដឹក​ជន្លង់​ផ្សេងទៀត តែ​ឃាត់​បានតែ​រថយន្ត ២​គ្រឿង​នោះ​។

​លោក អេង ហ៊ី បន្តទៀតថា សមត្ថកិច្ច​មាន​ភារកិច្ច​បញ្ឈប់​សកម្មភាព​អនាធិបតេយ្យ​ដឹក​ដើម​ជន្លង់ ក៏ដូចជា​ប្រភេទ​ឈើ​ផ្សេងទៀត​៕