​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោកស្រី ថាក់ ឡា​នី និង លោក​សម រង្ស៊ី​

ភ្នំពេញ​:
លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​តុលាការក្រុង បាន​ឲ្យ​ដឹងថា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ឈ្មោះ ថាក់ ឡា​នី និង ឈ្មោះ សម ង្ស៊ី​ហើយ​សមត្ថកិច្ច​កំពុង​អនុវត្ត​នីតិវិធី​បញ្ជូន​ដីកាកោះ​នេះ​ទៅ​សា​ម៉ី​ខ្លួន ។​

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បានអោយដឹងថា កាលពី​ព្រឹក​មិញ​(​ថ្ងៃទី​៣​សីហា​) ប៉ូលិស​បាន​យក​ដីកា​ទៅអោយ​លោក​សម រង្ស៊ី នៅ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មន្ត្រី​នៅ​បក្ស​មិន​ទទួលយក​ដីកា​នោះទេ​៕s​/m