អ៊ា​ម វ​ន្នី ប្រកាស​ជ្រើសរើស​តួ​សម្តែង​រឿង​អប់រំ​ខ្លី (​មាន​វីដេអូ​)

6 Videos


ឱកាសក្លាយខ្លួនជាតួសម្តែងសម្រាប់បងប្អូនទាំងឡាយណាដែលមានដុងក្នុងការសម្តែងពីកំណើត ហើយមិនទាន់មានឱកាសបង្ហាញសមត្ថភាព ពេលនេះ លោក អ៊ាម វន្នី អ្នកនិពន្ធបទចម្រៀង Original Song និង ជាអតីតបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol ជាមួយនឹងក្រុម ការងាររបស់លោកបានបង្ហោះវីដេអូជូនដំណឹងដល់មហាជន ជ្រើសរើសតួសម្តែងជាច្រើននាក់ ដើម្បីឲ្យ សម្តែងក្នុងរឿងអប់រំខ្លីមួយដែលមានចំណងជើងថា «ការទទួលខុសត្រូវចំពោះគ្រួសារ» ដែលរយៈពេលនៃការ សម្តែងនេះគឺត្រឹមតែ ២ ទៅ ៥ ថ្ងៃប៉ុណ្ណោះ រួមជាមួយនឹងការសម្តែងជាខារ៉ាអូខេនៅពេលក្រោយៗទៀត ។

អ៊ា​ម វ​ន្នី ប្រកាស​ជ្រើសរើស​តួ​សម្តែង​រឿង​អប់រំ​ខ្លី (​មាន​វីដេអូ​)

បើចង់ដឹងថាលោក អ៊ាម វន្នី ត្រូវការតួសម្តែងដែលមានលក្ខណៈសម្បត្តិយ៉ាងណាដើម្បីចូលសម្តែង ក្នុងរឿងអប់រំខ្លីមួយនេះនោះ សូមអានសារដែលគាត់បានបង្ហោះដូចខាងក្រោមនេះទាំងអស់គ្នា ៖
«ឱកាសសម្រាប់ការសម្តែងជាមួយខ្ញុំបាទ អ៊ាម វន្នី ក្នុងរឿងអប់រំខ្លីប្រធាបទស្តីអំពី (ការទទួលខុសត្រូវចំពោះ គ្រួសារ)
លក្ខខណ្ឌសម្រាប់ចូលរួម អាយុ ក្មេង ដែលមានភិនភាគស្រដៀងខ្ញុំបាទ អ៊ាម វន្នី
1-អាយុ ១ ឆ្នាំម្នាក់ តួឯកក្មេង
2-អាយុ ៦ ឆ្នាំម្នាក់ តួឯកជំទង់
3-អាយុ ១០ ឆ្នាំបងប្រុស តួឯក

អ៊ា​ម វ​ន្នី ប្រកាស​ជ្រើសរើស​តួ​សម្តែង​រឿង​អប់រំ​ខ្លី (​មាន​វីដេអូ​)

ចំណាប់អារម្មណ៍សូមផ្ញើមរូបថត និង លេខទូរសព្ទមក InBOX តើកូនៗណាមានឱកាសនេះ ។ ផុតកំណត់ថ្ងៃទី 05 ខែ 08 ឆ្នាំ 2016 ។ ទំនាក់ទំនងលេខ 010 666 985 /031 8888 985 ។
ដំណឹងរើសតួសម្តែង ក្នុងរឿងអប់រំខ្លីស្តីពី (ការទទួលខុសត្រូវចំពោះសមាជិកគ្រួសារ)
ចំណាប់អារម្មណ៍សូមផ្ញើរូបថត 2 សន្លឹក និង លេខទំនាក់ទំនង ចូល INBOX ឬទំនាកទំនងទូរស័ព្ទលេខៈ 010 666 985 / 031 8888 985 ។ ផុតកំណត់ទទួលពាក្យថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០១៦ ។ ដំណើរការផលិត ២ ទៅ ៥ ថ្ងៃ ថតនៅទីក្រុងភ្នំពេញ ។

អ៊ា​ម វ​ន្នី ប្រកាស​ជ្រើសរើស​តួ​សម្តែង​រឿង​អប់រំ​ខ្លី (​មាន​វីដេអូ​)

*លក្ខខណ្ឌនៃការជ្រើសរើស តួថ្មីដែលមានឧបនិស្ស័យផ្នែកសិល្បៈសម្តែង តែមិនមានឱកាសសម្តែង ។ ជ្រើសទាំងប្រុសទាំងស្រី ដែលតម្រូវមកសម្តែងតួដូចខាងក្រោម ។
1-ក្មេងតួឯកប្រុសនៅអាយុ ១ ឆ្នាំ ១ នាក់
2-ក្មេងតួឯកប្រុសអាយុ ៦ ឆ្នាំ ១ នាក់
3-ក្មេងតួឯកប្រុសអាយុ ២០ ឆ្នាំ ១ នាក់
4-កូនបង អាយុ ១០ ឆ្នាំ ១ នាក់
5-ម្តាយ ១ នាក់

អ៊ា​ម វ​ន្នី ប្រកាស​ជ្រើសរើស​តួ​សម្តែង​រឿង​អប់រំ​ខ្លី (​មាន​វីដេអូ​)

6-ឪពុក ១ នាក់
7-ជីដូន ១ នាក់
8-កម្មករសំណង់ ៥ នាក់
9-ម្ចាស់ការដា្ឋន១ នាក់
10-កម្មករលើកបាវអង្ករ ៥ នាក់

11-អ្នករត់ម៉ូតូឌុប ២ នាក់
12-នារី បម្រើការនៅបៀរហ្គាឌិន ១ នាក់
13-ថៅកែហាង Mini ម៉ាត ១ នាក់
14-មេការសំណង ១ នាក់
15តៃកុងឡាន ២ នាក់

16-បុគ្គលិកហាងនំ ២ នាក់
17-អ្នកដំណើរចោមរោមមើល ១០ នាក់
18-បុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុន ២ នាក់
19-សិស្សសាលាបឋមសិក្សា
20-និស្សិតមហាវិទ្យាល័យ
21-សាស្ត្រាចារ្យនៅសាលារៀន ៤ នាក់
22-គ្រូពេទ្យរុញអ្នកជំងឺចូលសង្គ្រោះបន្ទាន់ ២ នាក់»

នេះគឺជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនដែលមាននិស្ស័យក្នុងផ្នែកសិល្បៈនេះ ព្រោះវាអាចឲ្យបងប្អូនទទួល បាននូវបទពិសោធថ្មីៗ ហើយមិនត្រឹមតែថតក្នុងរឿងខ្លីមួយហ្នឹង ប៉ុណ្ណោះទេ លោក អ្នកក៏អាចមានឱកាស សម្តែងខារ៉ាអូខេជាច្រើនទៀតផងដែរ ដូច្នេះសូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ សូមទាក់ទងលោក អ៊ាម វន្នី តាមលខទូរស័ព្ទដែលលោកបានបង្ហោះក្នុងសេចក្តីប្រកាសនេះ ៕ ជួន នូវ