អ្នក​ខេត្ត​ព្រះសីហនុ រីករាយ​​បាន​ដក​តំណែង​លោកស្រី​ កើត​ ពៅ

​ខេត្តព្រះសីហនុ ៖ ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​ ដែល​ធ្លាប់​រង​ការ​ឈឺ​ចាប់​នូវ​ទ​ង្វើ​របស់​មន្ត្រី​ឋានៈ​ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​​​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ​ (​ឈ្មោះ​កើត ពៅ​)​ ដែល​ត្រូវ​ដកតំណែង​ បាន​សម្តែង​​​ការ​អបអរ​សារ​ទរ​យ៉ា​ង​​ខ្លាំង ទៅ​នឹង​យុ​ទ្ធ​​សាស្ត្រ​កំណែ​​ទម្រង់​ថ្មី​របស់​លោក​នួន ប៉ុក ប្រធាន​មន្ទី​រ​ថ្មី ដែល​សកម្មភាព​នេះ ជា​សារ​​ថ្មី​មួយ​ក្នុង​ការ​ព្រមាន​ដល់​មន្ត្រី​ដ​​ទៃ​ទៀត ដែល​តែងតែ​យក​តួនាទី​របស់​ខ្លួន​ ទៅ​គាប​សង្កត់​ប្រជាពលរដ្ឋ ពុំ​មានការ​យកចិត្ត​នូវ​​អ្វី ​ដែល​ប្រជា​ពលរដ្ឋ​ត្រូវការ​ ពាក់​ព័​ន្ធ​​ទៅ​​ការ​កសាង​​ប័ណ្ណ ផ្ទេរ លក់​ផ្តាច់ ធ្វើ​អំណោយ​នូវ​ប័ណ្ណ​កម្ម​សិ​ទ្ធិ​​ដីធ្លី​ផ្សេង​ៗ ​។

ទាក់ទិន​ទៅ​នឹង​ការ​ដក​តំណែង លោក​ស្រី កើត​ពៅ តាម​សម្រេច​​លិខិត​លេខ​១៤ សណ​.​ដ​ន​សស​/​ខ​សន ចុះ​ថ្ងៃ​ទី​២០ ​កក្កដា ​ឆ្នាំ​២០១៦ ឱ្យ​ទៅ​បម្រើ​ជា​អនុប្រធាន​ការិយាល័យ​រៀបចំ​ដី​នគរ​រូប​នី​យ​កម្ម​សំណង់​ និង​ភូមិបាល​ស្រុក​កំពង់​​សិលា នា​ពេល​នេះ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន ​បាន​សម្តែង​ទស្សនៈ​​ថា វា​ពិតជា​ល្អ​ណាស់ ហើយ​ពិតជា​​ការ​សម្រេច​ដ៏​ត្រឹមត្រូវ​មួយ ​របស់​មន្ទី​រ​រៀបចំ​ដែនដី​នគរ​​​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ដ​ទៃ​ទៀត ដែល​តែ​ងតែ​យក​ពេលវេលា​ការងារ​របស់​ខ្លួន​ទៅ​ធ្វើ​ការងារ​ក្រៅ​ជា​ប្រ​យោ​ជ​ន៏​បុគ្គល ពុំ​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​បំរើ​ប្រជាពលរដ្ឋ មាន​អាកប្បកិរិយា សំដីសំដៅ​មិន​សមរម្យ កន្លង​មក​ ។​

ជាក់ស្តែង​ នា​ពេល​កន្លង​មក នរ​​ណា​ដែល​ធ្លាប់​ជួប​លោកស្រី កើត ពៅ អតីត​​ប្រធាន​ការិយាល័យ អភិរ​ក្ស​ ពិតជា​លាន់មាត់​ស​រ​​
សើ​រ​​​​ថា ​លោកស្រីកើត ពៅ ជា​មន្ត្រីបម្រើ​សាវា​សាធារណៈ ដែល​មានប្ញក​ធំ ហើយ​ពិបាក​ទំនាក់ទំនង មាន​ជំនាញ​ខាង​ផ្អឹប​ឯកសារ​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ទុក​ចោល​ជា​ច្រើន​ខែ​ដ៏​ប៉ិន​ប្រសប់ ហើយ​បើ​ពេល​ជួប​វិញ និយាយ​ដូច​ជា​អ្នកលេងគំរោះគំរើយ មិន​ស័ក្តិ​សម ជា​មន្ត្រី​បម្រើ​រាស្ត្រ​ទាល់តែ​សោះ​ ។

​ជា​រៀងរាល់ថ្ងៃ​ស្ទើ​តែ​៦០%​ ក្នុង​ម៉ោង​ការងារ លោក​ស្រីកើត ​ពៅ​ តែងតែ​យក​ពេលវេលា​ទៅ​រត់ការ​​កសាង​​ប័ណ្ណ ផ្ទេរ លក់​ផ្តាច់ ធ្វើ​អំណោយនូវ​ប័ណ្ណ​កម្ម​សិ​ទ្ធិ​​ដីធ្លី ដោយ​ទុក​ឯកសារ​ប្រជាពលរដ្ឋ​ចោល​ មិន​ខ្វល់​​ពី​សេចក្តី​ត្រូវការ​របស់​អ្នក​មក​ទទួល​សេវា​សា​ធារ​ណៈ​​នេះ​ឡើយ​ ។

​ហេតុនេះ ក្រុម​ប្រជាពលរដ្ឋ​ស្រលាញ់​យុ​ត្តិ​ធ​ម៌ ស្អប់ខ្ពើម​នូវ​ទ​ង្វើ​ខុស​ប្រក្រតី​របស់​មន្ត្រី​នៃ​មន្ទី​រៀបចំ​ដែនដី​នគ​​រូប​នី​យ​​កម្ម ​សំណង់ និង​សុរិយោដី​ខេត្ត សូម​គាំទ្រ​ជា​និច្ចនូវ​យុទ្ធ​​សាស្ត្រ​កំណែទម្រង់​ថ្មី ជម្រះ​នូវ​មន្ត្រី​ខិលខូច កសាង​មន្ត្រី​ល្អ ។