អីយ៉ា នាយ​ចឺម តែងខ្លួន​ជា​កូន​ក​ម្លោះ សង្ហារ​ម្យ៉ាងដែរ​!

6 Videos


ក្រៅពីតារាកំប្លែងនាយ ចឺម ក៏ជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេនិងបានចូលរួមសម្តែងរឿងដុំ ជាច្រើនផងដែរ ។ថ្មីៗនេះ នាយចឺម បានបង្ហាញមុខនៅក្នុងឈុតផ្សាយពាណិជ្ជកម្មសំអាងការ ដោយចាប់ដៃគួរជាមួយតារាកំប្លែង វ៉ាន់ នីឡា ។ អ្នកគាំទ្រនាយចឺមមួយចំនួនបាននិយាយថា ធ្លាប់តែឃើញនាយ ចឺម តុបតែងខ្លួន ជាអ្នកកំប្លែង ដល់ពេលតុបតែងខ្លួនជាកូនកម្លោះបែបនេះសង្ហារគួរសម ។

អីយ៉ា នាយ​ចឺម តែងខ្លួន​ជា​កូន​ក​ម្លោះ សង្ហារ​ម្យ៉ាងដែរ​!

ពីមួយថ្ងៃទៅមួយថ្ងៃនាយចឺម ក្តោបបានការងារសិល្បៈជាច្រើន ដែលមានទាំងកំប្លែង ច្រៀង និងសម្តែង រឿង ។ ក្នុងមួយខែៗតារាកំប្លែងវ័យ ២១ ឆ្នាំរូបនេះ រកប្រាក់ចំណូលបានច្រើនស្ទើរមិនគួរអោយជឿ ។ តែមួយ ប៉ព្រិចភ្នែកសោះ នាយចឺម អាចមានលទ្ធភាពទិញរថយន្ត Hammer ជិៈផ្ទាល់ខ្លួនទៀតផង ។

អីយ៉ា នាយ​ចឺម តែងខ្លួន​ជា​កូន​ក​ម្លោះ សង្ហារ​ម្យ៉ាងដែរ​!

ថ្មីៗនេះនាយចឺម ក៏មាន ឱកាសបានថតឈុតពាណិជ្ជកម្មអោយសំអាងការមួយ ដោយចាប់ដៃគូរជាមួយតារាកំប្លែង នីឡា ។ មានការ និយាយបែបលេងសើចថា នៅពេលតុបតែងខ្លួនជាកូនកម្លោះដូច្នេះ នាយចឺមសង្ហារមួយបែបដែរ ។

អីយ៉ា នាយ​ចឺម តែងខ្លួន​ជា​កូន​ក​ម្លោះ សង្ហារ​ម្យ៉ាងដែរ​!

ក្រៅពីលេងកំប្លែងប្រចាំនៅទូរទស្សន៍ស៊ីធីអិន នាយចឺម កំពុងសម្រុកថតរឿងដុំ « លត់ដែកថែប » ។ នៅចុងខែវិច្ឆិកា ខាងមុខនេះ នាយមានឱកាសបានចេញទៅសម្តែងនៅប្រទេសអាមេរិករយៈពេលពីរខែ ដោយ រួមដំណើរជាមួយនាង អ៊ីត នាយ ក្រូច ស្រីស្អាត កុល ដាវី និង លោក សុខ រក្សា ។

អីយ៉ា នាយ​ចឺម តែងខ្លួន​ជា​កូន​ក​ម្លោះ សង្ហារ​ម្យ៉ាងដែរ​!

នាយចឺម បានសម្តែង ពីអារម្មណ៍រីករាយ ដោយមិននឹកស្មានថា ខ្លួនអាចមានឱកាសបានចេញទៅសម្តែងនៅបរទេសបែបនេះឡើយ ។ នាយចឺម រំពឹងថា ការចេញទៅសម្តែងនៅក្រៅប្រទេសជាលើកដំបូងនេះនិងទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរដែលរស់នៅ ទីនោះ ៕ ចេនី