អ្នកបើករថយន្ត​ដឹក​កម្មករ​ដែល​គ្មាន​បណ្ណ​បើកបរ​នឹងត្រូវ​លុបបំបាត់​នៅ​ចុងឆ្នាំ២០១៦ និពន្ធដោយ : ថ្មីៗ       August-03-2016, 6:53 pm         116

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកបើករថយន្ត​ដឹក​កម្មករ​ដែល​គ្មាន​បណ្ណ​បើកបរ​នឹងត្រូវ​លុបបំបាត់​នៅ​ចុងឆ្នាំ២០១៦ភ្នំពេញ៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម សហការ​ជាមួយ ក្រសួងមហាផ្ទៃ និង​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន និង​ចាប់ផ្ដើម​ចាត់វិធានការ​លុបបំបាត់ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ដែល​មិនមាន​បណ្ណ​បើកបរ​នៅត្រឹម​ចុងឆ្នាំ២០១។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាកងារសារព័ត៌មាន​កម្ពុជា។

ប្រធានការិយាល័យ​គោលនយោបាយ និង​ជា​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុន​រិ​ទ្ធ បាន​មានប្រសាសន៍ថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​ក្រសួង​សាធារណការ បាន​បង្កើន​សកម្មភាព ចុះ​បណ្ដុះបណ្ដាល និង​រៀបចំ​ការប្រឡង​យក​បណ្ណ​បើកបរ​ដល់​រោងចក្រ សម្រាប់​អ្នក​ដែល​បើករថយន្ត​ដឹក​កម្មករ ដែល​គ្មាន​បណ្ណ​បើកបរ។ លោក ជាវ ប៊ុន​រិ​ទ្ធ បញ្ជាក់​ផងដែរ​ថា​នៅ​ចុង​ឆ្នាំនេះ ធ្វើយ៉ាងណា​ឲ្យ​អ្នកបើករថយន្ត​ដឹក​កម្មករ​ទាំងអស់ មាន​បណ្ណ​បើកបរគ្រប់ៗគ្នា។ ការលើកឡើង​នេះ  បន្ទាប់ពី​ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ឱសានវាទ ត្រឹម​ដំណាច់ឆ្នាំ២០១។ បើតាមលោក​ ជាវ ប៊ុន​រិ​ទ្ធ ចាប់ពី​ឆ្នាំ២០១៧ទៅ អ្នកបើករថយន្ត​ដឹក​កម្មករ បើ​គ្មាន​បណ្ណ​បើកបរ នឹងមិន​អនុញ្ញាត​ឲ្យ​បើកបរ​ឡើយ។

សូមបញ្ជាក់ថា ក្នុង​រយៈពេល៦ខែ ឆ្នាំ២០១៦នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​កម្ម​ករ កម្មការិនី បាន​ចំនួន ៧២៤រោងចក្រ ដែលមាន​អ្នកចូលរួម​សរុប ៥៥៣៦៩នាក់ ក្នុងនោះ​មាន​អ្នកបើករថយន្ត​ដឹក​កម្មករ​ចំនួន៨២៣៣នាក់។ ចំណែក​ការបណ្ដុះបណ្ដាល និង​ប្រឡង​យក​បណ្ណ​បើកបរ ប្រភេទ(ខ )ដល់​អ្នកបើករថយន្ត​ដឹក​កម្មករ ដែល​ទទួលបាន​លទ្ធផល​ជាប់​ជា​ស្ថាពរ បាន​ចំនួន១៣៣៩នាក់៕