រដ្ឋមន្ត្រី​ការពារ​ជាតិចិន ប្រកាស​ឲ្យ​តៀម​ខ្លួន​សម្រាប់ «​សង្គ្រាម​នៅ​សមុទ្រ​» និពន្ធដោយ : ទេព អ៊ីវិសាល       August-03-2016, 5:35 pm         13672

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​ការពារ​ជាតិចិន ប្រកាស​ឲ្យ​តៀម​ខ្លួន​សម្រាប់ «​សង្គ្រាម​នៅ​សមុទ្រ​»រដ្ឋមន្ត្រីការពារជាតិចិន លោក Chang Wanquan​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Chang Wanquan នៅ​ថ្ងៃទី​០២ ខែសីហា ម្សិលមិញ បាន​ព្រមាន​ពី​ការគំរាមកំហែង​សន្តិសុខ​នៅ​ដែនសមុទ្រ និង​ទទូច​ឲ្យ​ការ​តៀម​ខ្លួន​ជា​និរន្ត​ភាព​សម្រាប់ «​សង្គ្រាម​របស់​ប្រជាជន​នៅ​សមុទ្រ​» ដើម្បី​រក្សា​សុវត្ថិភាព​នៃ​អធិបតេយ្យ​របស់​ចិន​។​

​ក្នុង​សុន្ទរកថា​នាឱកាស​នៃ​ការត្រួតពិនិត្យ​កិច្ចការ​ការពារជាតិ​ដែនសមុទ្រ​ក្នុង​ខេត្ត Zhejiang នៃ​ប្រទេស​ចិន លោក រដ្ឋមន្ត្រី Chang Wanquan បាន​ទទូច​ឲ្យ​មានការ​ទទួលស្គាល់​ពី​ស្ថានភាព​គ្រោះថ្នាក់​នៃ​សន្តិសុខ​ជាតិ ជាពិសេស​នោះ ការ​គំរាម​ដែល​កើតចេញពី​ដែនសមុទ្រ​។ នេះ​បើ​យោងតាម​សេច​ក្ត​ថ្លែងការណ៍​ដែល​បាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​នៅ​ថ្ងៃទី​០២ ខែសីហា​ម្សិលមិញ​។​

​ប្រមុខ​ការពារជាតិ​រូបនោះ ក៏បាន​សង្កត់ធ្ងន់ថា «​យោធា ប៉ូលិស និង​ប្រជាជន គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​ចល័ត​ផ្សេងៗ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​»​។ លោក ក៏បាន​ទទូច​ឲ្យ​មានការ​លើកកម្ពស់​ការ​អប់រំ​ការពារជាតិ​ទៅ​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា បច្ចុប្បន្ន ចិន កំពុងតែ​ស្ថិតនៅក្រោម​ការតាមដាន​ដោយ​មិន​ដាក់​ភ្នែក​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​សកម្មភាព​របស់ខ្លួន​នៅក្នុង​ដែនសមុទ្រ​។ នោះ ក៏​ព្រោះតែ​ចិន បាននិងកំពុង​តែមាន​ការប្រឈមមុខគ្នា​យ៉ាង​តានតឹង​នៅក្នុង​តំបន់​ជម្លោះដែនសមុទ្រ​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​ដែល​រួមមាន​ទាំង​ជប៉ុន និង​សមាជិក​អាស៊ាន​មួយចំនួន​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​អ្វី​គួរកត់សម្គាល់​នោះ រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ដើម្បី​ហ្វឹកហាត់​កងទ័ព​របស់ខ្លួន​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការគំរាមកំហែង​ផ្សេងៗ​មកលើ​អធិបតេយ្យ​របស់​ចិន​។ សមយុទ្ធ​នោះ បានធ្វើ​ឡើង​ទាំង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​៕