បន្ទះ​អាលុយមីញ៉ូម​អាច​ជួយ​ព្យាបាល​អាការៈ​អស់កម្លាំង​របស់អ្នក​បាន​

បន្ទះ​អាលុយមីញ៉ូម​អាច​ជួយ​ព្យាបាល​អាការៈ​អស់កម្លាំង​របស់អ្នក​បាន​

​ក្រៅពី​ការប្រើ​បន្ទះ​អាលុយមីញ៉ូម សម្រាប់​ចម្អិន​អាហារ យើង​ក៏​អាច​ប្រើ​វា​ក្នុងការ​កំចាត់​នូវ​អាការៈអ​ស់​កម្លាំងបាន​យ៉ាង​មានប្រ​សិទ្ធ​ភាព​ផងដែរ ។ វិធីសាស្ត្រ​នេះ ត្រូវបាន​អនុវត្ត​ជា​យូរណាស់​មកហើយ វា​ត្រូវ​បាន​ដឹង​និង​អនុវត្ត​ដោយ​អ្នកជំនាញ​ជាច្រើន​នៅលើ​ពិភពលោក ។

​ដូច្នេះ​ដើម្បី​ចាប់ផ្តើម​នូវ​ការព្យាបាល​នេះ ជាដំបូង​អ្នក​ត្រូវ​យក​បន្ទះ​អាលុយមីញ៉ូម​នេះ ដាក់​ក្លាសេ​ក្នុង​ទូរ​ទឹកកក​ត្រង់​កន្លែង​កក​ឲ្យបាន​២​ទៅ​៤​ម៉ោង​។ បន្ទាប់មក ដាក់​បន្ទះ​ទាំងនេះ​នៅ​លើ​មុខ​(​ជាពិសេស​នៅ​ត្រង់​ថ្ពាល់ និង​ត្របកភ្នែក​) ហើយ​អ្នក​គួរ​ទុក​វា​ចោល​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​សាច់ដុំ​នៅ​លើ​មុខ​បាន​ធូរស្រាល​។ អ្នកនឹង​សម្គាល់​ឃើញ​នូវ ភាពល្អប្រសើរ​ភ្លាមៗ​បន្ទាប់​ពី​អ្នក​យក​បន្ទះ​អាលុយមីញ៉ូម​ទាំងនេះ​ចេញពី​ផ្ទៃមុខ ៕

ប្រភព​៖healthadviceteam
​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។