​នេះ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ញាំ​ទឹកតែ​ខ្ញី​ជា​រៀងរាល់​ព្រឹក​!

​នេះ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ញាំ​ទឹកតែ​ខ្ញី​ជា​រៀងរាល់​ព្រឹក​!

​ជា​ទម្លាប់​សម្រាប់​មនុស្ស​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ពួកគេ​តែង​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​កាហ្វេ​មួយ​កែវ​។ ប៉ុន្តែ​យើង​គួរ​ជ្រើសរើស​ភេសជ្ជៈ​ប្រភេទ​ផ្សេង​ដែល្អ​ចំពោះ​សុខភាព ជំនួស​ឲ្យ​កាហ្វេ​នេះ នោះ​គឺ​ទឹកតែ​ខ្ងី ។​ដើម្បី​បង្កើត​ទឹកតែ​ខ្ងី​មួយ​កែវ​នេះ អ្នក​គ្រាន់តែ​ត្រូវការ​នូវ​៖
•​    ​ខ្ញី​ស្រស់ ៤ ទៅ​៥​បន្ទះ​
•​    ​ទឹកឃ្មុំ​សុទ្ធ​ពី​ធម្មជាតិ​
•​    ​កូន​ឆ្នាំង​តូច​មួយ​
•​    ​ទឹកស្អាត​មួយ​កែវ​

វិធី​ក្នុង​ការអនុវត្ត​៖
ជាដំបូង​អ្នក​ត្រូវ​ដាំទឹក ក្នុង​កូន​ឆ្នាំង​ហើយ​ទុក​វាឲ្យ​ពុះ ហើយ​ដាក់​បន្ទះ​ខ្ងី​ចូល និង​បន្ថយ​ភ្លើង​។ រម្ងាស់​វា​បន្ថែម​ឲ្យបាន ១៥​នាទី ហើយ​អ្នក​អាច​យក​ទឹកតែ​នេះ មកចាក់​ក្នុង​កែវ ។​ដើម្បី​បន្ថែម​រសជាតិ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ ហើយ​ផឹក​វា​។ តែ​ទឹក​ខ្ញី អាច​ផ្តល់​អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ដូចជា​៖

  • ​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ល្អប្រសើរ ដោយ​វា​នឹង​ជួយ​បង្ការ​បញ្ហា​ទល់លាមក​, ក្អួតចង្អោរ​, ក្អួត​,​រមួល​ក្រពើ រាគ និង​ស្ថានភាព​សុខភាព​ស្រដៀងៗ​នេះ​ផង​ដែរ​។​
  • ​ធ្វើឲ្យ​ចរន្តឈា​មរត់​ល្អប្រសើរ និង​កាត់បន្ថយ​ឱកាស​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​។​
  • ​ធ្វើឲ្យ​មុខងារ​ខួរក្បាល​ប្រសើរឡើង និង​ការពារ​អ្នក​ពី​ការ​រលាក ។ វា​ត្រូវ​បាន​ណែនាំ​ជាពិសេស​ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​កណ្តាល​។​
  • ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំ​ាំ​។​
  • ​វា​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ការ​រលាក ហើយ​វា​ជា​អ្នកការពារ​ការឈឺចាប់​សន្លាក់ និង​សាច់ដុំ​ដែល​បណ្តាល​មកពី​ការ​រលាក ។​
  • ​វា​ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​ជាច្រើន​ប្រភេទ​ដូចជា ជំងឺមហារីក​ស្បែក​, ប្រូ​ស្តាត​, ប្លោកនោម​, ថ្លើម និង​លំពែង ផងដែរ​៕

​ប្រភព​៖ myhealthylifestories
​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។