គ.ជ.ប ទទួល​កុំព្យូទ័រ​២.៤០០​គ្រឿង​ពី​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ទទួល​កុំព្យូទ័រ​ចំនួន ២.៤០០​គ្រឿង​ពី​សហគមន៍​អឺរ៉ុប និង​ពី​ប្រទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​សីហា។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា កុំព្យូទ័រ​ជាង ២​ពាន់​គ្រឿង​នេះ​ជា​សម្ភារៈ​ចុង​ក្រោយ​ហើយ​ដែល គ..ប ទទួល​បាន​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក ហង្ស ពុទ្ធា បន្ត​ថា អ្នក​ជំនាញ​នឹង​ជួយ​បញ្ចូល​កម្មវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​ទៅ​ក្នុង​កុំព្យូទ័រ​ទាំង​នោះ៖ «បន្ទាប់​ពី​បាន​ទទួល​ហើយ គ..ប នឹង​បញ្ចូល​កម្មវិធី​សម្រាប់បម្រើ​ការចុះ​ឈ្មោះហ្នឹង​នៅ​គ្រប់​កុំព្យូទ័រ​ទាំងអស់ ហើយ​បន្ទាប់​មក នឹង​បញ្ជូន​កុំព្យូទ័រ​ហ្នឹង​ឯង​ទៅ​ថ្នាក់​បណ្ដុះ​បណ្ដាល​មន្ត្រី​នៃ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​បន្ត​ទៅ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តែ​ម្ដង»

មក​ដល់​ពេល​នេះ គ..ប កំពុង​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នៅ​ថ្នាក់​ស្រុក ដែល​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា។ ស្រប​គ្នា​នេះ គ..ប ក៏​កំពុង​ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​ជាង ៦​ពាន់​នាក់ (.១០៣​នាក់) ឬ​ស្មើ​នឹង​ជាង ១​ពាន់​ក្រុម (.៦៣៣​ក្រុម) ដើម្បី​បម្រើ​ការងារ​នៅ​តាម​ឃុំ-សង្កាត់​ក្នុង​ការ​ចុះ​ឈ្មោះ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៦។

ក្រុម​គ្រូ​បង្គោល​ថ្នាក់​ស្រុក នឹង​បណ្ដុះបណ្ដាល​បន្ត​ទៅ​អ្នក​ធ្វើ​ការ​នៅ​ថ្នាក់​ឃុំ-សង្កាត់។ នៅ​ក្រោយ​ពេល​ការ​បណ្ដុះបណ្ដាល និង​ការ​អនុវត្ត​បញ្ចប់ សម្ភារៈ​ដែល គ..ប ទទួល​បាន​នៅ​ពេល​នេះ នឹង​ត្រូវ​នាំ​ទៅ​ប្រើប្រាស់​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ចុង​ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។