ភិន សុ​ដា​លី​ស ត្រៀម​សម្រាល​កូនស្រី​នៅ​…

6 Videos


នៅរយៈពេលប្រមាណតែពីរខែទៀតប៉ុណ្ណោះតារាសម្តែង ភិន សុដាលីស នឹងបាន ឃើញមុខកូនស្រីហើយដែលនាងបានត្រៀមឈ្មោះយ៉ាងពិរោះថា Katerina ។

ភិន សុ​ដា​លី​ស ត្រៀម​សម្រាល​កូនស្រី​នៅ​…

ភិន សុដាលីស តែងទៅតាមដានសុខភាពផ្ទៃពោះជាប្រចាំទៅតាមការណាត់ជួប របស់គ្រូពេទ្យ ។ បើតាមការពិនិត្យអេកូ ភិន សុដាលីស ត្រូវសម្រាលកូននៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ ហើយបើតាមការពិនិត្យរបស់គ្រូពេទ្យ ភិន សុដាលីស មានសុខភាព ល្អជាធម្មតា ជាពិសេសទារកក្នុងផ្ទៃ ។

ភិន សុ​ដា​លី​ស ត្រៀម​សម្រាល​កូនស្រី​នៅ​…

រហូតមកដល់ពេលនេះ ភិន សុដា មិនទាន់សម្រេចចិត្តថា នឹងត្រូវសម្រាលនៅមន្ទីរ ពេទ្យណាមួយនៅឡើយទេ ។ នាង ត្រូវសម្រាលកូនស្រីនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ តែអាចមុន ឬ ក្រោយថ្ងៃអេកូ ។ នាងរំពឹងថា កូនស្រីរបស់នាងនឹងមានមុខមាត់ស្រស់ ស្អាតដូចរូបនាងដែរ ។

ភិន សុ​ដា​លី​ស ត្រៀម​សម្រាល​កូនស្រី​នៅ​…

ថ្វីត្បិតតែពេលនេះកៀកដល់ថ្ងៃសម្រាលពិតមែន តែគេសង្កេតឃើញ តារាសម្តែង រូបនេះនៅតែមានសម្រស់ស្រស់ស្អាត និងបន្តការងារនៅក្នុងផលិតកម្ម មហាហង្សរបស់ លោក អ៊ិន សុភិន ជាឪពុកដែលពេលខ្លះនាងធ្វើការរហូតដល់យប់ទៀតផង ។

ភិន សុ​ដា​លី​ស ត្រៀម​សម្រាល​កូនស្រី​នៅ​…

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រោយពីតុលាការប្រកាសឱ្យលែងលះតាមផ្លូវ ច្បាប់ភ្លាម ភិន សុដាលីស បានប្រកាសធ្វើសន្និសីទសារព័ត៌មានពីរឿងរ៉ាវ មួយចំនួនរវាង តារាសម្តែង ប៉ែន ចំរុង និងរូបនាងភ្លាមដែរ ។ ចុងក្រោយនាងថែមទាំងសរសេរនៅលើ ហ្វេសប៊ុកថា លោក ប៉ែន ចំរុង បានបង្ខំឱ្យនាងយកកូនចេញជាញឹកញាក់ ។

ភិន សុ​ដា​លី​ស ត្រៀម​សម្រាល​កូនស្រី​នៅ​…

ក្នុងនោះ លោក ប៉ែន ចំរុង ក៏បានចេញមុខបកស្រាយពីរឿងនេះដែរ ។ មានលេចឭថា ភិន សុដា លីស មានបំណងយកការសម្ភាសន៍របស់ ប៉ែន ចំរុង ប្តឹងទៅតុលាការបន្តទៀត ៕ ចេនី