មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ត្រូវការ ជ្រើសរើស​និស្សិតអាហារូបករណ៍​ ១០ កន្លែង​

6 Videos


ថ្មីៗនេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍KIZUNAFUNDចំនួន១០កន្លែងដោយក្នុងនោះលក្ខខណ្ឌនៃការជ្រើសរើសមាន៖

ជានិស្សិតឆ្នាំទី៣ និងទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ មានជីវភាពខ្វះខាត ជាពិសេសអ្នកមកពីតំបន់ដាច់ស្រយាលមានពិន្ទុសិក្សាល្អ (មាន GPA: 3,00 ឡើងទៅ) មិនធ្លាប់ទទួលបានអាហារូបករណ៍ពីស្ថាប័នណាមួយ លើកលែងអាហារូបករណ៍របស់រដ្ឋអត្ថប្រយោជន៍ដែលនឹងទទួលបាន៖ទទួលទឹកប្រាក់ចំនួន $៥០ ក្នុងមួយខែ សម្រាប់១២ ខែក្នុងមួយឆ្នាំចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកអាជីវកម្មនាមជ្ឈមណ្ឌលសហប្រតិបត្តការ កម្ពុជា-ជប៉ុន ចូលរួមវគ្គសិក្សាជប៉ុន និងទទួលសម្ភារៈសិក្សាដោយឥគិតថ្លៃនៅ CJCC មានឱកាសហ្វឹកហាត់ការងារ (internship) នៅមជ្ឈមណ្ឌលសហប្រតិប្បការកម្ពុជា-ជប៉ុន និងក្រុមហ៊ុនជប៉ុនទទួលបាននាមជា Kizuna Friendមានឱកាសដើម្បីរៀនអំពីវប្បធម៌របស់ជប៉ុនកាន់តែស៊ីជម្រៅ ។

មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ត្រូវការ ជ្រើសរើស​និស្សិតអាហារូបករណ៍​ ១០ កន្លែង​

ផុតកំណត់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ៥ រសៀលចំពោះព័ត៌មានលម្អិតផ្សេងៗ និងពាក្យសុំអាហារូបករណ៍ សូមអញ្ជើញមកទាក់ទងផ្ទាល់ជាមួយ ការិយាល័យទំនាក់ទំនងអន្តជាតិ បន្ទប់១០៣ អាគារA នៃសាកលវិទ្យាល័យភូមិភ្នំពេញ ៕ ដេវីត