​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ ផ្ទុក​មនុស្ស​៣០០​នាក់​ ធ្លាក់​ឆេះ​ពេល​ចុះ​ចត​នៅ​ទីក្រុង​ Dubai​ (​មាន​វី​ដេ​អូ​)

​ប្រភព​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ Boeing​ 777​ មួយ​គ្រឿង​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ មាន​ជើងហោះហើរ​ EK521​ ផ្ទុក​មនុស្ស​ចំនួន​៣០០​នាក់​(​អ្នកដំណើរ​ចំនួន​២៨២​នាក់​ និង​ក្រុម​អាកាសយានិក​ ព្រមទាំង​បុគ្គលិក​បម្រើ​ការ​ក្នុង​យន្តហោះ​ចំនួន​១៨​នាក់​)​ ដែល​ហោះហើរ​ចេញពី​ប្រទេស​ឥណ្ឌា​ បាន​ធ្លាក់​ឆេះ​ពេល​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ Dubai​ នៃ​ប្រទេស​អា​រ៉ាប់​រួម​អេ​មី​រ៉ាត​ នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ។​

​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ ផ្ទុក​មនុស្ស​៣០០​នាក់​ ធ្លាក់​ឆេះ​ពេល​ចុះ​ចត​នៅ​ទីក្រុង​ Dubai​ (​មាន​វី​ដេ​អូ​)

​បណ្តាញសារព័ត៌មាន​របស់​ប្រទេស​អា​រ៉ាប់​រួម​អេ​មី​រ៉ាត​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជា​សំណាងល្អ​ពុំ​មាន​អ្នកដំណើរ​ និង​ក្រុម​អាកាសយានិក​ ព្រមទាំង​បុគ្គលិក​យន្តហោះ​ទទួល​រងគ្រោះថ្នាក់​ឡើយ​ ពីព្រោះ​ត្រូវ​បាន​ជ​ម្លៀ​ល​ចេញ​ដោយ​សុវត្ថិភាព​ នៅ​ពេល​យន្តហោះ​ចុះ​ចត​ ។​

​មូលហេតុ​នៃ​ការ​ធ្លាក់​ឆេះ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ នេះ​ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ភ្លាមៗ​នៅឡើយ​ ខណៈ​ការ​ស៊ើបអង្កេត​កំពុង​ចាប់ផ្តើម​យ៉ាង​សកម្ម​ ៕​

Related