យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន​ F-35A​ របស់​អា​មេ​រិ​ក​ នឹង​អាច​ចេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​នៅ​ដើមឆ្នាំ​២០១៧

​កងកម្លាំង​ទាហានជើងអាកាស​សហរដ្ឋអាមេរិក​(US​ Air​ Force)​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន​ F-35A​ ដែល​ទើប​កើត​ចេញពី​ការ​ធ្វើ​ទំនើប​កម្ម​យន្តហោះ​ចម្បាំង​ធុន​ F-35​ ដោយ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​ Lockheed​ Martin​ នោះ​ បាន​ធ្វើតេស្ត​សាកល្បង​រួចរាល់​ហើយៗ​នឹង​អាច​ចេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ (​អាច​នៅ​ដើមឆ្នាំ​២០១៧)​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​គេហទំព័រ​ Quardian​ នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន​ F-35A​ របស់​អា​មេ​រិ​ក​ នឹង​អាច​ចេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​នៅ​ដើមឆ្នាំ​២០១៧

​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​ធុន​ F-35​ ដ៏​ទំនើប​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ មាន​ចំនួន​ជាង​ ២.០០០​គ្រឿង​ សម្រាប់​ផ្តល់​ឲ្យ​កម្លាំង​ទ័ពអាកាស​សហរដ្ឋអាមេរិក​ប្រើប្រាស់​ ក្នុង​ទំហំ​ទឹកប្រាក់​ចំណាយ​ប្រមាណ​ជិត​ ៤០០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​យ៉ាង​ហោច​ណាស់​មាន​បណ្តា​ប្រទេស​ចំនួន​១០​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ធុន​ F-35​ រួម​មាន​ ៖​ អង់គ្លេស​,​ អូស្ត្រាលី​,​ ន័​រវេ​ស​,​ អ៊ី​តា​លី​,​ ទួ​រ​គី​,​ ដា​ណឺ​ម៉ាក​,​ ណេ​ត​ធឺ​ឡែ​ន​,​ អ៊ី​ស្រា​អែ​ល​,​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ ។​

​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន​ F-35A​ របស់​សហរដ្ឋអាមេរិក​ ដែល​ទើប​ធ្វើ​ទំនើប​កម្ម​ហើយ​នេះ​ មាន​តម្លៃ​រហូត​ដល់​ជិត​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ដោយ​យន្តហោះ​ចម្បាំង​ធុន​ F-35A​ មាន​ល្បឿន​ហោះហើរ​ជិត​ ២.០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ៕​

យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន​ F-35A​ របស់​អា​មេ​រិ​ក​ នឹង​អាច​ចេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​នៅ​ដើមឆ្នាំ​២០១៧

Related