មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ទំហំ​ផ្ទៃក្រឡា​ប្រមាណ​ ៣.៥០០.០០០​គីឡូម៉ែត្រ​ក្រឡា​ បាន​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ជម្លោះ​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ចំនួន​ពាក់កណ្តាល​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​-ASEAN)​ រួម​មាន​ ៖​ ប្រទេស​ហ្វី​លី​ពី​ន​-​វៀតណាម​-​ម៉ា​ឡេ​ស៊ី​ និង​ព្រុយ​ណេ​ (​អះអាង​ថា​ មាន​សិទ្ធិ​កាន់កាប់​ត្រួត​គ្នា​ជាមួយ​ចិន​)​ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ (​អះអាង​អំពី​សិទ្ធិ​នេសាទ​របស់​ខ្លួន​ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​)​ ។​

មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

​អំឡុង​ឆ្នាំ​២០១៣​កន្លង​ទៅ​ ប្រទេស​ហ្វី​លី​ពី​ន​បាន​លើកយក​សំណុំរឿង​វិវាទ​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​ប្តឹង​ទៅ​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ (Permanent​ Court​ of​ Arbitration)​ ទីក្រុង​ឡា​អេ​ ហើយ​ត្រូវ​បាន​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ​វិនិច្ឆ័យ​សេចក្តីសម្រេច​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ឈ្នះក្តី​លើ​ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​ ។​ សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ​នេះ​ ត្រូវ​បាន​ភាគី​ប្រទេស​ចិន​ច្រានចោល​ និង​មិន​ខ្វល់ខ្វាយ​ចូលរួម​ដឹង​ឮ​ និង​អនុវត្ត​ឡើយ​ ហើយ​នៅ​តែ​បន្ត​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ ព្រមទាំង​ប្រកាស​អំពី​គម្រោង​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​ បង្កើត​តំបន់​ការពារ​ដែនអាកាស​ (ADIZ)​ នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ថែម​ទៀត​ ។​

មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

​គេហទំព័រ​ The​ Mirror​ របស់​អង់គ្លេស​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ ក្រុង​ប៉េ​កាំ​ង​មាន​គម្រោង​សាងសង់​មូលដ្ឋានទ័ព​ដ៏​រឹង​មាំ​នៅ​ក្រោម​ជម្រៅ​ទឹក​ជាង​៣​គីឡូម៉ែត្រ​ យក​លំនាំ​តាម​អគារ​ដូច​ក្នុង​រឿង​ James​ Bond​ ដ៏​ល្បី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ក្រោម​ការ​បកស្រាយ​ថា​ ជា​គម្រោង​រុករក​រ៉ែ​នៅ​ក្រោម​បាតសមុទ្រ​ ។​

មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

​អ្នកឯកទេស​យោធា​ និង​សន្តិសុខ​អន្តរជាតិ​ បាន​វិភាគ​ និង​បញ្ជាក់​ឲ្យ​ដឹង​ថា​ តំបន់​សមុទ្រ​ចិន​ខាងត្បូង​មាន​ជម្រៅ​ទឹក​រាប់​ពាន់​ម៉ែត្រ​ និង​មាន​រូងភ្នំ​ជ្រៅ​នៅ​បាតសមុទ្រ​ ធ្វើ​ឲ្យ​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​មូលដ្ឋានទ័ព​ក្រោម​បាតសមុទ្រ​ ដោយ​ងាយស្រួល​ដល់​ការ​លាក់ខ្លួន​របស់​នាវាមុជទឹក​ ដើម្បី​គេច​ផុត​ពី​ការ​ចាប់​បាន​របស់​ប្រព័ន្ធ​រ៉ា​ដា​ផ្សេងៗ​ ។​ ទំនើប​កម្ម​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ និង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​បរមាណូ​របស់​ចិន​ ក្នុង​ដែន​នាវាមុជទឹក​លាក់ខ្លួន​ គឺ​អាច​ឲ្យ​កាំជ្រួច​មី​ស៊ី​ល​របស់​ចិន​បាញ់​ចេញពី​នាវាមុជទឹក​ទៅ​ដល់​ទឹកដី​មហាអំណាច​អា​មេ​រិ​កបាន​យ៉ាង​ងាយ​ គេច​ផុត​ពី​ប្រព័ន្ធ​ត្រួតពិនិត្យ​របស់​អា​មេ​រិ​ក​នៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ ។​

​របាយការណ៍​ Defence​ White​ Paper​ របស់​ជប៉ុន​ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៦​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះ​អំពើ​ក្រអឺតក្រទម​របស់​ចិន​ ដែល​មិន​គោរព​ច្បាប់​អន្តរជាតិ​ និង​មិន​ចូលរួម​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ​ ហើយ​បែរជា​បន្ត​នូវ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​យ៉ាង​គឃ្លើន​ ។​

​ក្រៅ​អំពី​អត្ថប្រយោជន៍​ខាង​ផ្នែក​ជលផល​ (​នេសាទ​)​ គឺ​ដែនសមុទ្រ​ចិន​ខាងត្បូង​ បាន​នាំ​មក​នូវ​ចំណូល​ពាណិជ្ជកម្ម​អន្តរជាតិ​ដល់​ទៅ​ជាង​៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​ ។​ លើស​ពី​នេះ​ សមុទ្រ​ចិន​ខាងត្បូង​នៅ​មាន​ធនធាន​រ៉ែ​ប្រេងកាត​ និង​ឧស្ម័ន​មហាសាល​ថែម​ទៀត​ផង​ ។​

​សរុបសេចក្តី​មក​ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​ សេដ្ឋកិច្ច​ និង​យោធា​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​ចិន​ច្បាម​បាន​ដែនសមុទ្រ​ចិន​ខាងត្បូង​យក​មក​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​ផ្តាច់មុខ​របស់​ខ្លួន​នោះ​ គឺ​មហិច្ឆតា​របស់​ចិន​ដែល​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ នឹង​បាន​សម្រេច​នៅ​ពេល​អនាគត​ខាង​មុខ​ ៕​

Related