ក្រសួងការបរទេស អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ខ្មែរ១៨នាក់​ជាប់ពន្ធនាគារ​នៅ​ម៉ាឡេស៊ី និពន្ធដោយ : ថ្មីៗ       August-03-2016, 7:20 pm         230

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួងការបរទេស អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ខ្មែរ១៨នាក់​ជាប់ពន្ធនាគារ​នៅ​ម៉ាឡេស៊ីពលរដ្ឋ​ខ្មែរ ១៨នាក់ ដែល​ជាប់ពន្ធនាគារ នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួយ​អន្តរាគមន៍​ឲ្យ​ចេញពី​ពន្ធនាគារ Bukit Jalil ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ។

បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ទំនាក់ទំនង​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី សុំ​ឲ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជាប់ពន្ធនាគារ Bukit Jalil និង​រៀបចំ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ទាំងនោះ ត្រឡប់មក​កម្ពុជា​វិញ។

បន្ទាប់ពី​មានការ​អន្តរាគមន៍រ​បស់​ស្ថានទូត និង អាជ្ញាធរ​ម៉ាឡេស៊ី បាន​យល់ព្រម​ដោះលែង​ពលករ​ខ្មែរ​នៅ​ពន្ធនាគារ Bukit Jalil ចំនួន១៨នាក់។ ជាមួយគ្នានេះដែរ ស្ថានទូត​ក៏បាន​ទាក់ទង​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍(IOM) សុំ​ឲ្យ​ជួយ​ដោះស្រាយ​សំបុត្រ​យន្តហោះ សម្រាប់​ការវិលត្រឡប់​របស់​ព​ល​រដ្ឋ​ខ្មែរ​ទាំង១៨នាក់​នេះ។

នៅ​ថ្ងៃ០៣ ខែ សីហា នេះ​ពលរដ្ឋ​ខ្មែរ៥នាក់​ហើយ បាន​មកដល់​កម្ពុ​ជាតា​ម​ជើងយន្តហោះ MH762 នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ ក្នុងចំណោម ពលរដ្ឋ​ខ្មែរ​ទាំង​ប្រាំ​នាក់​នេះ គឺមាន​ស្រុកកំណើត​មក​ពី​ខេត្ត​ត្បូងឃ្មុំ។ ចំណែក​ពលរដ្ឋ​ខ្មែរ ១៣រូប​ផ្សេងទៀត​នឹង​ជួប​សម្ភាសន៍​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ដើម្បី​ដោះស្រាយ​ផ្ដល់​សំបុត្រ​យន្តហោះ​ត្រលប់មក​កម្ពុជា​វិញ៕