នាំគ្នា​ផ្អើល​ទៅ​ជីក​មាស​ជាង ២ ខែ​ទើប​អាជ្ញាធរ​ដឹង​

6 Videos


រយៈពេលជាងពីរខែមកហើយនៅតំបន់សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលល្បីល្បាញសម្បូរទៅដោយកំណប់រ៉ែមាសដ៏សន្ធឹកសន្ធាប់ត្រូវបានក្រុមឈ្មួញសម្ងំនាំគ្នាយកម៉ាស៊ីនជាច្រើនគ្រឿងទៅជីករែងយកមាសយ៉ាងអាណាធិបតេយ្យ និងមានរណ្តៅធំៗ ។

ទើបតែនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៦ ត្រូវបានអាជ្ញាធរស្រុក ព្រមទាំងអង្គភាពពាក់ ព័ន្ធចុះទៅពិនិត្យ និង បានបញ្ជាឲ្យក្រុមដែលកំពុងតែធ្វើអាជីវកម្មដោយខុសច្បាប់នោះត្រូវបញ្ឈប់សកម្ម ភាពជាបន្ទាន់ ។

នាំគ្នា​ផ្អើល​ទៅ​ជីក​មាស​ជាង ២ ខែ​ទើប​អាជ្ញាធរ​ដឹង​

ក្នុងពេលដែលក្រុមគណៈកម្មការចម្រុះចុះទៅកាន់ទីតាំងកន្លែងជីករ៉ែមាសនោះ គេបានសង្កេតឃើញមានប្រជាពលរដ្ឋចំនួន ២៦ គ្រួសារ និងម៉ាស៊ីនរែង ២៩ គ្រឿង កំពុងតែនាំគ្នាជីករកមាស ហើយថែមទាំងបានអះអាងថា ជីកមិនសូវបានទេ ព្រោះគ្រាន់តែប្រមូលអាចម៍ដីរបស់ក្រុមហ៊ុនចិន ដែលបានជីកនៅសេសសល់នាពេលកន្លងមក ។ នៅមុនពេលដែលអាជ្ញាធរបានចុះទៅនោះមានម៉ាស៊ីនជីកមាសជាច្រើនគ្រឿងបានលួចធ្វើអាជីវកម្មយ៉ាងគគ្រិកគគ្រេង លាន់ឮសូរសម្លេងម៉ាស៊ីនទ្រហឹងពេញព្រៃតែម្តង ដើម្បីជីករែងយករ៉ែមាសយ៉ាងអាណាធិបតេយ្យ និងដោយរលូនដែលគេសង្ស័យថា មានការលាក់បាំងពីមន្ត្រីមូលដ្ឋាន ។

នាំគ្នា​ផ្អើល​ទៅ​ជីក​មាស​ជាង ២ ខែ​ទើប​អាជ្ញាធរ​ដឹង​

លោក ចេង ប៊ុនណារ៉ា អភិបាលស្រុកមេមត់ បានឲ្យដឹងថា ដំបូងតំបន់ភ្នំសំពៅលូនខាងលើ គឺមានក្រុមហ៊ុនស៊ីណូសាន់ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវបានធ្វើសកម្មភាពជីកយករ៉ែមាសពីក្នុងដីដែលមានជម្រៅពី ៧០ ទៅ ១០០ ម៉ែត្រ ដោយភាគច្រើនរ៉ែមាសមានក្នុងដុំថ្ម ត្រូវបានកិនបំបែកដើម្បីរែងយកមាស តែក្រុមហ៊ុននោះត្រូវបានក្រសួងរ៉ែ និង ឋាមពល ដកយកអាជ្ញាប័ណ្ណប្រហែលជា ១ ឆ្នាំហើយ ហើយគ្រឿងចក្រត្រូវបានដឹកយកត្រឡប់ទៅវិញអស់ ។

នាំគ្នា​ផ្អើល​ទៅ​ជីក​មាស​ជាង ២ ខែ​ទើប​អាជ្ញាធរ​ដឹង​

ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាទៅជីកយករ៉ែមាស ដោយមិនមានច្បាប់អនុញ្ញាត ហើយក៏ធ្លាប់ត្រូវបានអាជ្ញាធរស្រុកបានចុះទៅធ្វើការណែនាំឲ្យបញ្ឈប់ម្តងរួចមកហើយ ក្រោយមកស្ងាត់ៗស្រាប់តែមាន អ្នកដាក់ម៉ាស៊ីនទៅសម្ងំជីកយកបន្តទៀត ។

នាំគ្នា​ផ្អើល​ទៅ​ជីក​មាស​ជាង ២ ខែ​ទើប​អាជ្ញាធរ​ដឹង​

ពេលដែលថ្នាក់លើដឹង ក៏បានចាត់ឲ្យអាជ្ញាធរស្រុកចុះទៅពិនិត្យនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៦ ព្រមទាំងបានប្រាប់ដល់ពួកគាត់ថា បើសិនជាចង់ជីកយករ៉ែមាសសូមបង្កើតសហគមន៍ត្រឹមត្រូវ មានតំណាងច្បាស់លាស់ ធ្វើពាក្យស្នើសុំច្បាប់ទៅមន្ទីររ៉ែ និង ឋាមពល ដើម្បីជីកស្របច្រាប់ ៕

                                                                         សុថាត់