តា​ចាស់​អាយុ ​៧៦ ​ឆ្នាំ​រំលោភ​ក្មេងស្រីបានសម្រេច​ជាង ​១០ ​ដង​ទើប​បែកការ​

6 Videos


តាចាស់វ័យ ៧៦ ឆ្នាំម្នាក់ បានលួងលោមក្មេងស្រីអាយុ ១១ ឆ្នាំរួមភេទបានសម្រេចជាង ១០ ដង ទើបបែកធ្លាយត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងឲ្យនគរបាលឃាត់ខ្លួនដើម្បីចាត់ការទៅតាមផ្លូវច្បាប់ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចវត្តពោធិ៍បាន ភូមិពោធិ៍បាន ឃុំពោធិ៍ បានស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលស្រុកកោះធំបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ស ស រ អាយុ ១១ ឆ្នាំមាន មុខរបរសិស្ស រស់នៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកតាចាស់ល្មោភកាមនោះមានឈ្មោះ វ៉ាំង សៅ ភេទ ប្រុស អាយុ ៧៦ ឆ្នាំ មានទីលំនៅភូមិ ក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល ជាគណៈកម្មការវត្តពោធិ៍បាន ។

តា​ចាស់​អាយុ ​៧៦ ​ឆ្នាំ​រំលោភ​ក្មេងស្រីបានសម្រេច​ជាង ​១០ ​ដង​ទើប​បែកការ​

កាលពីអំឡុងខែមករា ឆ្នាំ ២០១៦ នៅវេលាម៉ោងប្រហែល៩ព្រឹក កុមារីរងគ្រោះបានដើរទៅរៀននៅសាលាបឋមសិក្សាពោធិ៍បាន ពេលនោះនាងស្រេកទឹក ក៏បានទៅសុំទឹកលោកតា វ៉ាំង សៅ ផឹក ពេលផឹកទឹករួច គាត់បានឲ្យនំនាងញុំ ញុំនំរួចតាកំហូចរូបនោះបាននាំនាងចូលទៅក្នុងបន្ទប់របស់ខ្លួនក្នុងវត្តពោធិ៍បានហើយ បានធ្វើសកម្មភាពឱបថើបរាងកាយនាង និង បានរួមភេទជាមួយនាងរហូតបានសម្រេចម្តង ។ ក្រោយពីធ្វើសកម្មភាពរួច គាត់បានឲ្យលុយទៅនាងស្រីចំនួន ៣០០០ រៀល និង ហាមមិនឲ្យនិយាយរឿងនេះប្រាប់ឪពុកម្ដាយនាងនោះទេ ។

លុះក្រោយមក នៅពេលដែលតាកំហូចរូបនេះបានជួបនាង គឺគាត់តែងតែឱ្យនំនែកមកនាង រួចក៏ល្បួងនាងយកទៅរួមភេទនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និង ជួនកាលនៅក្នុងព្រៃខាងមុខវត្តពោធិ៍បាន ។

នគរបាលបានបន្តថា លុះដល់អំឡុងខែកក្កដា ឆ្នាំ ២០១៦ កុមារីរងគ្រោះបានលួចយកលុយជនសង្ស័យចំនួនជាង ៣០០ ០០០ រៀល ហើយត្រូវបានជនសង្ស័យដឹង និង ប្រាប់ដល់លោកគ្រូបង្រៀនប្រចាំថ្នាក់របស់កុមារីរងគ្រោះ ទើបមានការបែកធ្លាយរឿងហេតុដែលជនសង្ស័យបានរួមភេទជាមួយកុមារីរងគ្រោះរហូតដល់ទៅជាង ១០ ដង ។

តា​ចាស់​អាយុ ​៧៦ ​ឆ្នាំ​រំលោភ​ក្មេងស្រីបានសម្រេច​ជាង ​១០ ​ដង​ទើប​បែកការ​

រហូតដល់ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៦នេះ ឪពុកកុមារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យនិងចាត់ការទៅតាមផ្លូវច្បាប់៕

                                                                      សុថាត់