បិទ​វគ្គ​”​មិត្ត​ល្អ​និង​កីឡា​”៧​ក្រុម​នៃ​សិស្ស​អនុវិទ្យាល័យ​

បន្ទាយមានជ័យ:
វគ្គ​ណ្តុះ​បណ្តាល​"​មិត្ត​ល្អ និង​ការប្រកួត​បាល់ទាត់​មិត្តភាព​"​បង្កើត​ឡើងជា​លើកដំបូង​មាន​ចំនួន​៧​ក្រុម​មកពី​៧​អនុវិទ្យាល័យ ក្នុងស្រុក​ស្វាយចេក កាលពី​ថ្ងៃទី​២​ខែសីហា ឆ្នាំ​២០១៦ ក្នុង​បរិវេណ អនុវិទ្យាល័យ ហ៊ុនសែន ទ្រាស ត្រូវបាន​បិទ​។​
​មានការ​ចូលរួម​ពី​លោក​ឧកញ៉ា ហង្ស ស៊ីផា លោក ផូ ស៊ី​តា​ល់ សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន ជាច្រើន​នាក់​បាន​ចូលរួម​ផងដែរ​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​សំណេះសំណាល​និង​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​
​និង​កីឡាករ​បាល់ទាត់​ទាំងអស់​អោយខិត​ខំរៀន​សូត្រ​អោយ​ក្លាយជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ ។​គោរព​និង​ធ្វើការ​បែងចែក​ពេលវេលា​ក្នង​ការរៀនសូត្រ​និង​ការលេង​កីឡា​អោយបាន​ច្បាស់លាស់​។​ចៀសអោយផុត​ពី​គ្រឿងញៀន​និង​អំពើ​ខុសច្បាប់​ផ្សេងៗ ។​គោរព​ច្បាប់​ចរាចរណ៍​និង​អោយ​ចេះ​គោរព​និង​ស្រលាញ់គ្នា​។​

​នាឱកាស​នោះ​មាន​ករ​ចែក​អំណោយ​ដល់​លោកគ្រូ អ្នកគ្រូ ចំនួន​២៤​នាក់ នៅ​អនុវិទ្យាល័យ​ហ៊ុនសែន ទ្រាស ១៧​នាក់ និង​សាលាបឋមសិក្សា​ទ្រាស​៧​នាក់ ក្នុង​ម្នាក់​ទទួលបាន​សម្ភារ​:​សិក្សា​១​ឈុត សិស្ស​ពូកែ​ចំនួន​១៦​នាក់ ក្នុង​១​នាក់​ទទួលបាន​សម្ភារ​:​សិក្សា​១​ឈុត​និង​កាបូប​១ សិស្ស​ក្រីក្រ​ចំនួន​៤​នាក់​ទទួលបាន​សម្ភារ​:​សិក្សា​១​ឈុត​និង​កាបូប​១ សិស្សានុសិស្ស​ចំនួន​៣៨០​នាក់ ក្នុង​១​នាក់​ទទួលបាន​សម្ភារ​:​សិក្សា​១​ឈុត និង​កីឡាបាល់ទាត់​ចំនួន​៧​ក្រុម ក្នុង​១​ក្រុម​ទទួល​បាល់​២​គ្រាប់​។​
​ឧបត្ថម្ភ​ដល់​ក្រុម​តន្ត្រី​ជា​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​និង​លោក​ឧកញ៉ា ហង្ស ស៊ីផា បាន​ឧបត្ថម្ភ បង្គោល​ទី​និង​សំណាញ់​ទី​ចំនួន​១​គូរ​ផងដែរ​៕s /t