រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់

6 Videos


បុរសម្នាក់ត្រូវរថយន្តហ៊ីយ៉ានដាយកិនស្លាប់យ៉ាងអាណោចអាធ័ម និង ម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ខេត្តកណ្តាល នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៦ នៅវេលាម៉ោងជាង ៤ ល្ងាចនៅចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ។

រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់

អ្នកឃើញហេតុការណ៍ខាងលើបាននិយាយថា រថយន្ដ និង ម៉ូតូធ្វើដំណើរក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញ រថយន្តក៏បានបុកម៉ូតូពីក្រោយពេញទំហឹង ហើយអ្នកបើកបរ រថយន្ដមិនស្គាល់អត្ដសញ្ញាណបាន បើករថយន្ដម៉ាក HYUNDAI ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ 3A-2320 បានរត់គេចខ្លួនបាត់បន្ទាប់ពីបុកហើយកិនអ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម ។

រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់

អ្នកឃើញហេតុការណ៍ដដែលនោះបាននិយាយទៀតថា នៅចំណុចកើតហេតុម៉ូតូរបស់ជនរងគ្រោះបានឡើងគែមថ្នល់រអិលដួលខ្ទាតទៅលើផ្លូវ ហើយរថយន្តបុកពីក្រោយចូលក្រោមរថយន្ដបណ្ដាលឲ្យកិនម៉ូតូខូចខាតទាំងស្រុង ។ រីឯអ្នកបើកម៉ូតូបានស្លាប់ភ្លាមៗ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីពេទ្យភ្នំពេញដើម្បីសង្គ្រោះជីវិត ។

រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់

ចំណែកវត្ថុតាងម៉ូតូ និង រថយន្ដ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់ ៕

                                                                                                         សុថាត់