យុវជន​ចំនួន​០៤​នាក់ ជាប់​ពាក់​ព័​ន្ឋ​ទៅនឹង​ករណី ជួញដូរ​គ្រឿងញៀន​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន ចំនួន​០៤​នាក់ ដែល​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿង នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​និង​៤៥​នាទី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦​នោះ នៅ​រសៀល​ថ្ងៃទី​០១​សីហា​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ ដើម្បី​អនុវត្តន៍​ទៅតាម​និតិ​វិធី​ច្បាប់​។​

​យោងតាម​ប្រភពពី​លោក ឧ​ត្ត​ម​សេនីយ៍ ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​គូសបញ្ជាក់ថា កាលពី វេលា​ម៉ោង​១៤​និង​៤៥​នាទី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​ចំនួន​៨​នាក់​ត្រូវបាន កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ឡុង គឹម​ហួរ នាយការិយាល័យ​បទល្មើស​គ្រឿងញៀន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំនុច​ក្រុមទី​១៧ ភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​៖

១-​ឈ្មោះ សោម ចន្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​នៅ​ចំណុចកើតហេតុ​, ២-​ឈ្មោះ​មឺ​ន ឌី​ណា ភេទ​ប្រុស អាយុ​23​ឆ្នាំ ទីលំនៅ​ភូមិ​/​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​, ៣-​ឈ្មោះ​សិន សា​មិ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ទីលំនៅ​ចំណុចកើតហេតុ​, ៤-​ឈ្មោះ ឃួន វិចិត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មករ ទីលំនៅ​ចំណុចកើតហេតុ​។ ក្នុងការ​ឃាត់ខ្លួន​នោះ​ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ ១-​ម្ស៉ៅ ស ថ្លា (​ម៉ា​ទឹកកក​) ចំនួន​ស្មើនឹង​1,86g (​មិន​ថ្លឹង​ទាំង​សំបក ) ២-​ជញ្ជីង​ថ្លឹង​01​គ្រឿង​, ៣-​ទូរ​សព្ទ​ដៃ​០៣​គ្រឿង​, ៤-​ដែកកេះ​០៥, ៥-​សម្ភា​រៈជក់​០១​ចំនួន ។

​ក្រោយពី​ការសាកសួរ​ចប់ បាន​កសាង​សំណុំ ហើយ​នៅ​រសៀល​ថ្ងៃទី​០១​សីហា​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម ច្បាប់​៕ សមុទ្រ​ខៀវ​

KA-03-08-2016-20 KA-03-08-2016-21 KA-03-08-2016-23