សុខ ពិសី លង់ខ្លួនជក់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុង ផ្ទះសំណាក់ សុខ វ៉ា

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១កន្លះ ថ្ងៃទី២ខែសីហា ឆ្នាំ២០១៦ កម្លាំង សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា បានចុះឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀន៣នាក់ដែលកំពុងធ្វើសកម្មភាពជក់ ថ្នាំញៀនក្នុងបន្ទប់លេខ២១២ របស់ផ្ទះសំណាក់យីហោ សុខ វ៉ា តាមបណ្ដោយ ផ្លូវ១០៧ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចប្រាប់ដឹងថា ក្រុមប្រើប្រាស់គ្រឿងខាងលើ មានឈ្មោះ សុខ ពិសី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបិទម៉ូតូ ស្នាក់នៅផ្លូវ១០៧ ផ្ទះអត់ចាំលេខ ជាន់ ទី៤ សង្កាត់អូ៤ ខណ្ឌ៧មករា។ ទី២.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះ១៣០ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ទី៣.ឈ្មោះ រ៉េង សុធារៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិស្សិត ផ្លូវរថភ្លើង ម្ដុំ ក្រោយសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ក្រោយពីឃាត់យុវជន ទាំង៣នាក់ខាងលើ សមត្ថកិច្ចដកហូត បានថ្នាំញៀន (ប្រភេទម៉ាទឹកកក) ចំនួន១កញ្ចប់ និងម៉ូតូមួយគ្រឿងម៉ាកហុងដា C100 ពណ៌ ក្រហម។

បច្ចុប្បន្នក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងនោះមកអធិការ នគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

សុខ ពិសី លង់ខ្លួនជក់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុង ផ្ទះសំណាក់ សុខ វ៉ា

សុខ ពិសី លង់ខ្លួនជក់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុង ផ្ទះសំណាក់ សុខ វ៉ា  សុខ ពិសី លង់ខ្លួនជក់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុង ផ្ទះសំណាក់ សុខ វ៉ា