The Rock នឹង​ហែក​គុក​ក្នុង​រឿង “Fast and Furious” វគ្គ​៨

រូបភាព​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​តារា​សម្ដែង The Rock បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​នឹង​មាន​ឈុត​ហែក​គុក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ភាពយន្ត “Fast and Furious” វគ្គ​៨។

 

The Rock នឹង​ហែក​គុក​ក្នុង​រឿង “Fast and Furious” វគ្គ​៨

 

កាល​ពី​ថ្ងៃ​ទី ១​ខែ​សីហា​កន្លង​ទៅ​នេះ តារា​កីឡាកាស​និង​សម្ដែង The Rock បាន​បង្ហោះ​រូប​នៅ​លើ Instagram របស់​ខ្លួន​ភ្ជាប់​ទៅ​ដោយ​ការ​ណែនាំ​ដ៏​ចាប់​អារម្មណ៍​ទាក់ទិន​នឹង​តួ​អង្គ​របស់​ខ្លួន​ក្នុង​ភាពយន្ត “Fast and Furious 8”។ អតីត​តារា​របស់ WWE បាន​សរសេរ​ថា៖ “មុន​នេះ​ប៉ុន្មាន​ខែ អ្នក​និពន្ធ​រឿង​បាន​សួរ​ខ្ញុំ​ថា ពិត​ជា​សាហាវ​ណាស់​មែន​ទេ​បើ​ឲ្យ Hobbs (តួអង្គ​របស់ The Rock) ត្រូវ​ជាប់​គុក​ដ៏​តឹង​តែង​ជាង​គេ​លើ​ពិភពលោក?” នៅ​ពេល​នោះ ខ្ញុំ​បាន​តប​ថា៖ “វា​រឹត​តែ​​សាហាវ​​ជាង​នេះ​ទៅ​ទៀត​បើ Hobbs ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ហែក​គុក​ដើម្បី​រត់​ចេញ​ក្រៅ តើ​មែន​ទេ?”។

 

គួរ​បញ្ជាក់​​ដែរ​ថា តួ​អង្គ​របស់​តារា​សម្ដែង​វ័យ ៤៤​ឆ្នាំ​បាន​លេច​មុខ​ក្នុង​កម្រង​ភាពយន្ត “Fast & Furious” តាំង​ពី​វគ្គ​៥​មក​ម្ល៉េះ តែ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍។ នៅ​ក្នុង​វគ្គ​៨​នេះ ដោយ​សារ​តែ​គ្មាន​វត្តមាន​របស់ Paul Walker គេ​រំពឹង​ថា អតីត​កីឡាកាស​រូប​នឹង​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​ច្រើន​ជាង​វគ្គ​មុន​នៗ។ “Fast 8” នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៤​ខែ​មេសា​ឆ្នាំ ២០១៧៕

 

The Rock នឹង​ហែក​គុក​ក្នុង​រឿង “Fast and Furious” វគ្គ​៨

 

ចុចអាន៖ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង “The Great Wall”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖movieweb