ថ្មីៗបំផុត!! យន្តហោះ​មាន​អ្នក​ដំណើរ​ជិត​ ៣០០ ​នាក់​ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​ អារ៉ាប់រួម​

ប៉ុន្មានម៉ោងមុននេះ យន្តហោះ ប៊ូអ៊ីង Boeing 777 មានអ្នកដំណើរ ២៨២ នាក់ និងបុគ្គលិក ១៨ នាក់ ចេញពីប្រទេស ឥណ្ឌា ទៅកាន់ប្រទេស អារ៉ាប់រួម ត្រូវភ្លើងឆេះសន្ធោសន្ធៅ និងមានផ្សែងពណ៌ខ្មៅគ្រប់ដណ្ដប់លើអាកាសយានដ្ឋានទាំងមូល ក្រោយពីចុះចតបន្ទាន់នៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុង ឌុយបៃ របស់ប្រទេស អារ៉ាប់រួម ។

អ្នកនាំពាក្យការិយាល័យសារព័ត៌មានទីក្រុង ឌុយបៃ បញ្ជាក់ថា យន្តហោះបានទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុង ឌុយបៃ តាមកាលកំណត់ ប៉ុន្តែអ្នកបើកបរចុះចតក្នុងពេលមានអាសន្ន ធ្វើឲ្យជើងយន្តហោះបាក់ទាំងអស់ ហើយបាតយន្តហោះទង្គិចជាមួយផ្លូវរបស់យន្តហោះចុះ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់អំពីមូលហេតុពិតប្រាកដ ។ ទិន្នន័យរបស់ភ្នាក់ងារតាមដានការហោះហើរបង្ហាញថា យន្តហោះ មានសភាពធម្មតា ក្នុងពេលស្ថិតនៅលើរយៈកម្ពស់ ១១ គីឡូម៉ែត្រពីដី បន្ទាប់មកទើបបន្ទាបខ្លួនបន្តិចម្ដងៗដើម្បីចុះចត ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរបញ្ជាក់ថា អ្នកដំណើរ និងបុគ្គលិក ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ប៉ុន្តែជើងហោះហើរទាំងអស់ចេញពីអាកាសយានដ្ឋានទីក្រុង ឌូបៃ ត្រូវបានផ្អាក ដោយសារភ្នាក់ងារសង្គ្រោះបន្ទាន់កំពុងដោះស្រាយបញ្ហាយន្តហោះដែលត្រូវភ្លើងឆេះ ។

ស្របពេលដែលការស៊ើបអង្កេតកំពុងបន្ត ភ្នាក់ងារតាមដានការហោះហើរប្រើប្រាស់ទិន្នន័យរកឃើញថា ជើងមុខរបស់យន្តហោះ បាក់ក្នុងពេលចុះចតគំហុក ធ្វើឲ្យច្រមុះយន្តហោះអូសទៅលើថ្នល់ ចំណែកស្លាបរបស់យន្តហោះ ប៉ះទង្គិចជាមួយផ្លូវចុះចត បណ្ដាលឲ្យភ្លើងឆេះភ្លាមៗ ។

ប្រែសម្រួល៖ kqube
ប្រភព៖ BBC, CNN

  • ថ្មីៗបំផុត!! យន្តហោះ​មាន​អ្នក​ដំណើរ​ជិត​ ៣០០ ​នាក់​ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​ អារ៉ាប់រួម​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: