​ឯក​អគ្គរាជ​ទូត​ជប៉ុន​អរគុណ​ពលរដ្ឋ​កម្ពុជា​ដែល​​ជួយ​រក​កង់​ឲ្យ​ជនជាតិ​ខ្លួន​វិញ​​

រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន លោក គូម៉ាម៉ារូ បានចេញសារថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលមានតាំងពីប្រព័ន្ធផ្សព្វផ្សាយ សមត្ថកិច្ច និងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលបានចែករំលែកពីព័ត៌មាន ការបាត់កង់នេះយ៉ាងព្រោងព្រាត ជាពិសេសគឺបុរសម្នាក់ ដែលបានយកកង់នោះមកប្រគល់ឲ្យសមត្ថកិច្ចវិញ។

​ឯក​អគ្គរាជ​ទូត​ជប៉ុន​អរគុណ​ពលរដ្ឋ​កម្ពុជា​ដែល​​ជួយ​រក​កង់​ឲ្យ​ជនជាតិ​ខ្លួន​វិញ​​

ក្នុងសារដែលបានផុសនៅក្នុងទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុននៅកម្ពុជាបានសរសេរថា “សារថ្លែងអំណរគុណពី ឯកឧត្តមឯកអគ្គរាជទូត គូម៉ាម៉ារូ បន្ទាប់ពីបានទទួលព័ត៌មានស្ដីអំពីការបាត់កង់ជនជាតិជប៉ុន ខ្ញុំពិតជាមានក្ដីរំភើបយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណដល់កាសែតកោះសន្តិភាព ក៏ដូចជាមន្ត្រីប៉ូលិស និងបុរសមួយរូបបានយកកង់ដែលបាត់នោះមកប្រគល់អោយប៉ូលិសវិញ ហើយជាពិសេសគឺសូមថ្លែងអំណរគុណ ដល់លោកអ្នកដែលបានជួយជនជាតិជប៉ុនក្នុងការចែកចាយព័ត៌មាននេះដោយទឹកចិត្តសប្បុរស”។

លោកឯកអគ្គរដ្ឋទូតជប៉ុនរូបនេះបន្តថា “ខ្ញុំសង្ឃឹមថាចំណងមិត្តភាពដ៏រឹងមាំរបស់យើងនឹងបន្តជារៀងរហូត”៕
​ឯក​អគ្គរាជ​ទូត​ជប៉ុន​អរគុណ​ពលរដ្ឋ​កម្ពុជា​ដែល​​ជួយ​រក​កង់​ឲ្យ​ជនជាតិ​ខ្លួន​វិញ​​

​ឯក​អគ្គរាជ​ទូត​ជប៉ុន​អរគុណ​ពលរដ្ឋ​កម្ពុជា​ដែល​​ជួយ​រក​កង់​ឲ្យ​ជនជាតិ​ខ្លួន​វិញ​​

ប្រភព៖ kqube

  • ​ឯក​អគ្គរាជ​ទូត​ជប៉ុន​អរគុណ​ពលរដ្ឋ​កម្ពុជា​ដែល​​ជួយ​រក​កង់​ឲ្យ​ជនជាតិ​ខ្លួន​វិញ​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: