ករណី​នាំ​សង្សារ​ទៅ​រំលោភ​បូក​រហូត​សន្លប់​តុលាការ​កំណត់​ដាក់​គុក​ពី​៧​ទៅ​១៥​ឆ្នាំ ​

ខេត្តកណ្ដាល៖ ករណីយុវជន៥នាក់រំលោភសេពសន្ថវៈបូកនារីម្នាក់រហូតដល់ សន្លប់ស្ដូកស្ដឹង ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចចោទប្រកាន់ជាផ្លូវការ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ ដោយតុលាការកំណត់ការផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ។

ករណី​នាំ​សង្សារ​ទៅ​រំលោភ​បូក​រហូត​សន្លប់​តុលាការ​កំណត់​ដាក់​គុក​ពី​៧​ទៅ​១៥​ឆ្នាំ ​

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ទេព មុនិន្ទ បញ្ជាក់ថាជនសង្ស័យទាំង៥នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ។

លោកបញ្ជាក់ថា ពួកគេទាំង៥នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ឬទាក់ទងនឹងជនល្មើស តាមមាត្រា២៤០នៃក្រមព្រហ្មទណ្ឌ ហើយនៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬ មិនឃុំខ្លួន ជនត្រូវចោទ។

គួរបញ្ជាក់ថា ករណីនាំសង្សារឲ្យមិត្តភ័ក្ដិរំលោភបូកនេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២១និង១០នាទី នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ឈ្មោះ រ៉េត រដ្ឋា ដែលជាសង្សារនារីខាងលើបានឲ្យដឹងថា បានជាខ្លួនធ្វើបែបនេះដោយសារតែនាងជាសង្សារអាយុ២២ឆ្នាំនោះ មានមិត្តប្រុសច្រើនពេកទើបគេខឹង រួចក៏ទូរសព្ទបបួលមករួមភេទ រួចក៏កើតរឿងបែបនេះតែម្ដង៕

ករណី​នាំ​សង្សារ​ទៅ​រំលោភ​បូក​រហូត​សន្លប់​តុលាការ​កំណត់​ដាក់​គុក​ពី​៧​ទៅ​១៥​ឆ្នាំ ​
ប្រភព៖ kqube

  • ករណី​នាំ​សង្សារ​ទៅ​រំលោភ​បូក​រហូត​សន្លប់​តុលាការ​កំណត់​ដាក់​គុក​ពី​៧​ទៅ​១៥​ឆ្នាំ ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: