សាស្ត្រាចារ្យ​អាមេរិក​ម្នាក់​ថា​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ផ្ដល់​គ្រោះថ្នាក់​ដល់​អឺរ៉ុប​ជាង​ក្រុម​ISIS ទៅ​ទៀត

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយសញ្ជាតិអាមេរិកម្នាក់ បានបញ្ជាក់ថា ភាពធ្លាក់ចុះនៃអំណាចដឹកនាំរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkelមានការគំរាមកំហែងដល់ទ្វីបអឺរ៉ុបខ្លាំងខ្លាំងជាងក្រុមឧទ្ទាមISISទៅទៀត។
សាស្ត្រាចារ្យ​អាមេរិក​ម្នាក់​ថា​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ផ្ដល់​គ្រោះថ្នាក់​ដល់​អឺរ៉ុប​ជាង​ក្រុម​ISIS ទៅ​ទៀត
ក្នុងបទសម្ភាសន៍មួយសាស្ត្រាចារ្យ Francis Fukuyama បាននិយាយរិះគន់ថាលោកស្រី Angel Merkel បានត្រឹមតែយកចិត្តទុកដាក់លើរឿង ការផ្ដល់ចំណាត់ថ្នាក់ និងការអនុម័តអ្វីមួយតែប៉ុណ្ណោះ ហើយលោកស្រីស្ទើរតែមិនបានសម្រេចកិច្ចការអ្វីមួយជាដុំកំភួនសម្រាប់ទ្វីបអឺរ៉ុបសោះឡើយ។

និយាយទៅកាន់កាសែត Die Welt សាស្ត្រាចារ្យមកសាកលវិទ្យាល័យ Stanford University បានពិភាក្សាពីគ្រោះថ្នាក់របស់ក្រុមឧទ្ទាម ISIS ដែលយាយីដល់អាយុជីវិតមនុស្សជាតិ ហើយសម្ដីគួរចាប់អារម្មណ៍ជាងនេះគឺគ្រោះថ្នាក់ដ៏ធំបំផុតដល់មនុស្សជាតិគឺការធ្លាក់ចុះខ្សោយនៃមេដឹកនាំទ្វីបអឺរ៉ុប។

គាត់បាននិយាយថា៖” មនោគមន៍វិជ្ជារបស់ក្រុមជីហាត (ISIS)មានត្រឹមតែកាន់មួយចំនួនតូចប៉ុណ្ណោះ ដែលតាមពិតទៅ វាពិតជាមានគ្រោះថ្នាក់ខ្លាំងមែន។ ប៉ុន្តែអ្វីដែលរឹតតែសាហាវ និងគ្រោះថ្នាក់ជាងនេះគឺការរស់រានមានជីវិតនៃលទ្ធិប្រជាធិបតេយ្យខុសគ្នា។ វាគ្រាន់តែជាការកុហកខ្លួនឯងតែប៉ុណ្ណោះ។”

ពេលដែលអ្នកកាសែតសួរថាមួយប្រយោគនេះមានន័យដូចម្ដេច? Fukuyama ឆ្លើយថា៖” គ្រោះថ្នាក់នោះគឺការភ័យខ្លាចការបាត់បង់ទំនុកចិត្តរបស់ប្រជាជនរបស់ខ្លួនក្នុងស្ថាប័នខ្លួនឯង”។ នេះអាចមកពីលទ្ធផលនៃកង្វះខាតនៃការដឹកនាំរបស់ប្រជាជាតិក្នុងតំបន់អឺរ៉ុប ដែលកំពុងតែកើតឡើងបន្តិចម្ដង។”

សាស្ត្រាចារ្យ​អាមេរិក​ម្នាក់​ថា​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ផ្ដល់​គ្រោះថ្នាក់​ដល់​អឺរ៉ុប​ជាង​ក្រុម​ISIS ទៅ​ទៀត

“ លោកស្រី Angela Merkel យកចិត្តទុកដាក់តែក្នុងប្រទេសរបស់ខ្លួន ជំនួសដំណែងដ៏មានឥទ្ធិពលរបស់គាត់ក្នុងការចិត្តទុកដាក់លើទ្វីបអឺរ៉ុប។ ឥរិយាបថរបស់អ្នកស្រីយើងអាចដឹង អំឡុងពេលវិបត្តិសេដ្ឋកិច្ចក្នុងសហគមន៍អឺរ៉ុប និងវិបត្តិប្រាក់អឺរ៉ូពិសេសជម្លោះក្នុងប្រទេសក្រិក។ ហើយពេលនេះ បានធ្វើដូចគ្នានេះជាមួយធនាគារអ៊ីតាលី។”

រឿងមួយទៀតគឺការអនុញ្ញាតឲ្យមាននយោបាយលំហូរចូលនៃជនភៀសខ្លួនជុំវិញតំបន់អឺរ៉ុប។ ជនភៀសខ្លួនជាងមួយលាននាក់ បានចូលដល់ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុន ខណៈពួកគេរត់ចេញពីសង្គ្រាមអាហ្វហ្គានីស្ថាន ស៊ីរីនិងអ៊ីរ៉ាក់។ Professor Fukuyama បន្តថា ៖” នយោបាយនៃការអបអរពិតជាគួរឲ្យចាប់ចិត្ត ប៉ុន្តែវាមានមានគ្រោះថ្នាក់ខ្លាំងណាស់ដែរ។ ពួកជនភៀសខ្លួនទាំងនេះអាចបង្កចលាចលបំផ្លិចបំផ្លាញក្នុងទ្វីបអឺរ៉ុប។

ប្រែសម្រួល៖ kqube
ប្រភព៖ The Express

  • សាស្ត្រាចារ្យ​អាមេរិក​ម្នាក់​ថា​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ផ្ដល់​គ្រោះថ្នាក់​ដល់​អឺរ៉ុប​ជាង​ក្រុម​ISIS ទៅ​ទៀត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: