ស្អប់​ឈឺចាប់​ណាស់​មែន​ទេ​? នេះ​ជា​ទឹក​បន្លែ​ជួយ​ព្យាបាល​ឆ្អឹង និង​សន្លាក់​

    ​ឆ្អឹង និង​សន្លាក់​ងាយ​នឹង​ជួប​របួស​ណាស់ ហើយ​បើទោះជា​អ្នក​អាច​ចៀស​ផុតពី​ឧបទ្ទវហេតុ​ផ្សេងៗ ក៏​អ្នក​នឹងត្រូវ​ឈឺ​ឆ្អឹង​និង​សន្លាក់​ថ្ងៃ​ណាមួយ​ពេល​វ័យ​កាន់តែ​ជ្រេ​។ អ្វីដែល​មនុស្ស​ឧស្សាហ៍​ឈឺ​ជាងគេ​ក្នុង​ខ្លួន​គឺ ជំងឺ​រលាក​សន្លាក់ ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់​ហ្គោ​ត (​សន្លាក់​នៅ​មេជើង​)​។ វា​កើតឡើង​គឺ​ដោយសារ​ការ​រលាក​។ 

​    ​ជាមួយ​ទឹក​បន្លែ​ដ៏​មាន​ប្រសិទ្ធភាព​ខាងក្រោម លោកអ្នក​នឹងមិន​បារម្ភ​អំពី​បញ្ហា​ឆ្អឹង និង​សន្លាក់​នោះឡើយ​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ញី​ស្រស់ ២ សង់ទីម៉ែត្រ​
​    ​- ម្រេចខ្មៅ កន្លះ ស្លាបព្រា​កាហ្វេ​
​    ​- ការ៉ុត​តូច​ល្មម ៥ មើម 
​    ​- រមៀត ១ សង់ទីម៉ែត្រ​

​    ​* របៀប​ធ្វើ​
​    ​បុក​ខ្ញី​និង​រមៀត​ចូលគ្នា​។ បន្ទាប់មក ក្រឡុក​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ ឥឡូវ អ្នក​អាច​ពិសា​ភេសជ្ជៈ​នេះ​បាន​ហើយ​។ 

​    ​* របៀប​ប្រើ​     
​    ​១. ផ្សំ​ម្តង​គឺ​សម្រាប់​ផឹក​តែមួយ​ថ្ងៃ​គត់​។ អាច​ពិសា ១ សប្តាហ៍​ម្តង ប៉ុន្តែ​ពិសា​ត្រឹម​មួយថ្ងៃ លោកអ្នក​អាច​សង្កេតឃើញ​លទ្ធផល​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​រួចជាស្រេច​ទៅហើយ​។ 
​    ​២. ផឹក ៣ ដង​ក្នុង​មួយថ្ងៃ និង​ផឹក​ម្តង ៥០ ទៅ ៦០ មិ​ល្លី​លីត្រ​។ ផឹក ៣០ នាទី មុន​អាហារ​ទាំងបី​ពេល​។ 
​    ​៣. ប្រសិនបើ​គ្រឿងផ្សំ​គោក​ពេក អាច​បន្ថែម​ទឹក​ឱ្យ​រាវ​បន្តិច​។​

​    ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាមុនសិន មុននឹង​ពិសា​ទឹក​បន្លែ​នេះ ព្រោះ​លោកអ្នក​អាចមាន​ជំងឺ​ប្រចាំកាយ​ផ្សេងទៀត ដែល​មិនត្រូវ​ជាមួយនឹង​គ្រឿងផ្សំ​ខាងលើ​៕