អ្នក​កើត​ខែ​សីហា​​ឆ្នាំ​វក​​ គួរ​អនុវត្ត​បី​ចំណុច​អាច​ជៀសផុស​​​ពី​ជម្ងឺ​តម្កាត់​​ ហើយ​បាន​លាភ​ធំ​មក​វិញ​

ពាក្យស្លោកមួយឃ្លាថា “មន្តអាគមន៍ផ្សំអាយុ” តែឭចេញពីមាត់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ហើយពួកគាត់ក៏តែងមានជំនឿខ្លាំងដែរលើអប្បិយជំនឿមួយនេះ ជាពិសេសនោះសម្រាប់អ្នកដែលមានជាន់ឆ្នាំឬឆុងឆ្នាំជាដើម។ ជាក់ស្តែងចំពោះអ្នកដែលកើតឆ្នាំវក គឺត្រូវជាន់ក្នុងឆ្នាំ ហើយកើតក្នុងខែសីហានេះ រឹតតែអាចមានគ្រោះ ឬអាបរាសី បាត់លាភសំណាង និងអាចមានជំងឺតម្កាត់ច្រើនដោយប្រការណាមួយ។
អ្នក​កើត​ខែ​សីហា​​ឆ្នាំ​វក​​ គួរ​អនុវត្ត​បី​ចំណុច​អាច​ជៀសផុស​​​ពី​ជម្ងឺ​តម្កាត់​​ ហើយ​បាន​លាភ​ធំ​មក​វិញ​
តើធ្វើម៉េចដើម្បីអាចកែខៃជោគជាតារាសីខ្ពស់ មានយសសក្តិ ឬលាភធំចូលផ្ទះ?

បើតាមប្រធានសមាគមន៍ ទំនៀមប្រពៃណីខ្មែរនិងសេវាសង្គម លោកគ្រូ ឡុង បូរ៉ា ហៅតាថ្មអណ្តែតបានប្រសាសន៍ប្រាប់ KQube (ខេឃ្យូប) ឲ្យដឹងថា សម្រាប់អ្នកដែលកើតឆ្នាំវកនេះ គឺត្រូវជាន់ឆ្នាំប៉ុន្តែមិនមែនឆុង១០០ភាគរយនោះទេ ពោលគឺត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្នកដែលកើតឆ្នាំវក ខែសីហានេះ ត្រូវតែអនុវត្តបីប្រការ ទើបកែប្រែជោគជាតារាសីឲ្យល្អ មានលាភសំណាង សម្រេចការងារធំបាន។

ទីមួយ ត្រូវដាំរុក្ខជាតិមានបន្លា៖ សម្រាប់អ្នកដែលកើតឆ្នាំវក ហើយកើតក្នុងខែសីហានេះ គួរដាំរុក្ខជាតិប្រភេទនេះដូចជា ប្រទាលកន្ទុយក្រពើ ប្រទាលកងជុំ ឬដើមដំបងយក្សជាដើម មកតាំងលម្អនៅផ្ទះកន្លែងធ្វើការ ពីព្រោះវាជារនាំងការពារដ៏មានថាមពល ដើម្បីឃុំគ្រងអ្នកក្នុងការជម្នះនូវគ្រប់ឧបសគ្គ ដើម្បីធ្វើឲ្យថាមពលជោគជាតារាសីឲ្យមានឆព័ន្ធរង្សីល្អប្រសើរឡើង។

ទីពីរ ពិនិត្យឲ្យច្បាស់លាស់៖ មុនសម្រេចកិច្ចការងារ ឬចេញលិខិតស្នាមណាមួយ អ្នកត្រូវតែពិនិត្យពិច្ឆ័យឲ្យបានហ្មត់ចត់ល្អ ដើម្បីកុំឲ្យបង្កទុក្ខទោសគ្រោះភ័យដល់អ្នក។
និងទីបី ដើរប្រាំពីរជំហានដោយមានទឹក៖ ពេលព្រលឹមក្រោកពីដំណេកមកភ្លាម អ្នកត្រួវដើរឆ្ពោះទៅទិញខាងលិចឲ្យបានប្រាំពីរជំហ៊ាន ដោយអមមានទឹកផង សម្រាប់យកមកលុបមុខ ដើម្បីស្រូបយកថាមពលជោគជាតារាសីមានសិរីសួស្តី មានលាភសំណាងធំចូលក្នុងផ្ទះ៕

ប្រភព៖ kqube

  • អ្នក​កើត​ខែ​សីហា​​ឆ្នាំ​វក​​ គួរ​អនុវត្ត​បី​ចំណុច​អាច​ជៀសផុស​​​ពី​ជម្ងឺ​តម្កាត់​​ ហើយ​បាន​លាភ​ធំ​មក​វិញ​已关闭评论
  • 32 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ចំនេះដឹង
Tags: