ហាង​កាហ្វេ​​ថ្មី​១​​ល្បី​មួយរំពេច​​ បន្ទាប់​ពី​ដាក់​ម៉ូដែល​ធ្វើ​ជា ​Menu សម្រាប់​រើស​ប្រភេទ​កាហ្វេ

​ហាង​កាហ្វេ​ថ្មី​មួយ​បាន​ក្លាយ​​ជា​ប្រធានបទ​ក្ដៅ​ពិភាក្សា​គ្នា​លើ​​អនឡាញ បន្ទាប់​​ឃើញ​រូប​បុរស​ម្នាក់​បាន​ជ្រើសរើស​កាហ្វេ​ពី​បញ្ជី​ឈ្មោះ​កាហ្វេ​ដែល​សរសេរ​លើ​អាវ​ម៉ូដែល​ស្រី​ស្អាត​ម្នាក់។

 

ហាង​កាហ្វេ​​ថ្មី​១​​ល្បី​មួយរំពេច​​ បន្ទាប់​ពី​ដាក់​ម៉ូដែល​ធ្វើ​ជា ​Menu សម្រាប់​រើស​ប្រភេទ​កាហ្វេ

 

Baan Peun Cafe ហាង​កាហ្វេ​​មាន​ទីតាំង​នៅ​​ភាគ​ឦសាន​នៃ​ខេត្ត​ Sisaket ប្រទេស​ថៃ​ ទើប​តែ​បើក​កាល​ពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​​ហាង​​ល្បី​បាត់​ទៅ​​ហើយ​លើ​អ៊ីនធឺណិត បន្ទាប់​ពី​​អ្នក​លេង​អ៊ីនធឺណិត​បាន​ស្វែងរក​ហាង​នេះ ដើម្បី​បាន​ជ្រើសរើស​កាហ្វេ​ដូច​ជា latte, cappuccino​តម្លៃ​ត្រឹម​​៣៥​បាត (ប្រហែល​១​ដុល្លារ) ដែល​សរសេរ​លើ​ដើមទ្រូង​របស់​ម៉ូដែល​​សាច់​ស​ខ្ចី​។

 

ចំពោះ​ម្ចាស់​ហាង​កាហ្វេ​មួយ​នេះ​​មាន​​ឈ្មោះ​ថា John បាន​ប្រាប់​ទៅ Thai Channel 8 ថា លោក​បាន​ជួល​នារី​ស្អាត​ៗ​ដើម្បី​ចាំ​ស្វាគមន៍​អតិថិជន​​នៅ​ថ្ងៃ​បើក​ដំបូង ដើម្បី​ឲ្យ​វា​ផ្ទុះ​លើ​អ៊ីនធឺណិត ប៉ុន្តែ​អតិថិជន​មិន​អាច​ប៉ះ​ម៉ូដែល​ទាំង​នោះ​បាន​ទេ។ ” ទេ​អតិថិជន​មិន​ត្រូវ​បាន​អនុញ្ញាត​​ប៉ះឬ​ស្ទាប​ម៉ូដែល​បាន​ទេ។ ពួក​គេ​មាន​សិទ្ធិ​ត្រឹម​ចង្អុល​តែ​ប៉ុណ្ណោះ”។ John និយាយ។

 

ហាង​កាហ្វេ​​ថ្មី​១​​ល្បី​មួយរំពេច​​ បន្ទាប់​ពី​ដាក់​ម៉ូដែល​ធ្វើ​ជា ​Menu សម្រាប់​រើស​ប្រភេទ​កាហ្វេ

 

John បន្ត​ថា ម៉ូដែល​ទាំង​នេះ​ធ្វើ​ការ​តែ​ ២ ៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​ការ​រកស៊ី​របស់​លោក​​មាន​លទ្ធភាព​ដើម្បី​ឲ្យ​ម៉ូដែល​ទាំង​នេះ​​នៅ លោក​ចង់​បន្ត​ជួល​ពួក​គេ​​ដើម្បី​ឲ្យ​អតិថិជន​​សប្បាយ​ចិត្ត៕

 

ចុចអាន៖ទស្សនា​នំ​ខេក​ប្លែក​ៗ ក្នុង​ថ្ងៃ​មង្គលការ​តារា​ស្រី​​​ល្បី​ៗ​អាស៊ី​៨នាក់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts