អ្នកមាន​ធនធាន​២​នាក់​ប្តឹង​ដណ្តើម​ដី​ទំហំ​៨៧​ម៉ែត្រការ៉េ​ ភាគី​ដើមបណ្តឹង​ថា​គាត់​ទិញ​ពី​ម្ចាស់​ដើម​រួចមក​បាន ​បរិ​ចាកឲ្យប្រជាព​រដ្ឋ​ធ្វើ​ផ្លូវ​ដើរ ពេល​ចុង​ចម្លើយ​បិទផ្លូវ​ដើរ​ទើប​គាត់​ប្តឹង​ទារ​ដី​គាត់​នោះមក​វិញ​

​ខេត្តកំពង់ឆ្នាំង​៖ រឿង​ទំនាស់​ដី​លំនៅដ្ឋាន​មួយកន្លែង​ទំហំ​១៤.៥០​ម​គុណ​នឹង​៦​ម នៅក្នុង​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ត្រូវបាន​អ្នកមាន​ធនធាន​២​នាក់​ប្តឹង​ទាមទារ​យកមក​គ្រប់គ្រង​ទៅវិញទៅមក រឿងនេះ​សាលាស្រុក​ទឹកផុស​បាន​ផ្សះផ្សារ​ចំនួន​៤​ដង​ហើយ​មិន​ស្រុះស្រួល​គ្នា​ទេ ស្រុក​នឹង​ត្រូវបញ្ជូន​ជូន​រឿងនេះ​ទៅ​ខេត្ត​ទៀត​។

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦ លោក ឯល ព្រ​ហ៊ីម ជា​ម្ចាស់​ស្ថានីយ​លក់​ប្រេង​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​ជា​ភាគ​គី​ដើមបណ្តឹង​បាន​និយាយ​នៅលើ​ដី​ទំនាស់​ឲ្យដឹងថា ៖ គាត់​បាន​ទិញ​ដឺ​ធ្វើ​ស្ថានីយ​ប្រេង​បូក​និង​ដី​ទំនាស់​នេះ​ពី​ម្ចាស់​ដើម​ឈ្មោះ អៀម ឡុង មាន​បណ្តោយ​៤៨​ម ទទឹង​១៤,៥០​ម ស្មើ​នឹង​ទំហំ​៦៩ ៧​ម៉ែត្រការ៉េ​នៅក្នុង​ឆ្នាំ​២០០២ ពេលនោះ​មាន​លោក​មេឃុំ និង​មេភូមិ​វាស់វែង​អោយ និង​ធ្វើ​លិខិត​ទិញ​លក់ លិខិត​ស្នើសុំ​កាប់​កាន់​ត្រឹមត្រូវ​។ ក្រោយពេល​ទិញ​ដី​បាន​តាម​សំណូមពរ​អ្នកលក់​ដី គាត់​បាន​ទុក​ដី​ទំនាស់​ខាងលើនេះ​មាន​ផ្លូវ​ទទឹង​៦​ម បណ្តោយ​១៤,៥០​ម អោយ​ប្រជា​ពល រដ្ឋ​ក្នុងភូមិ​ធ្វើ​ផ្លូវ​ដើរចេញ​ចូល​។​

​ក្រោយមក​នៅក្នុង​ឆ្នាំ​២០១៦​នេះ ឈ្មោះ លាង ស៊ុន​ហេង ហៅ​ធុល ជា​ចុង​បណ្តឹង​បានធ្វើ​របង​បិទផ្លូវ​ប្រ ជា​ពលរដ្ឋ​ធ្លាប់​ដើរ​ពីក្រោយ​យក​ទាំង​ដី​ដែល​គាត់​ទុ​កធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ដើរ ទើប​ប្រជាពលរដ្ឋ​ដែល​បាន​សុំ​ដី​ពី​គាត់​ធ្វើ​ផ្លូវ​ដើរ​មាន​ចំនួន​១៦​នាក់​បាន​ប្តិ​ត​មេដៃ ប្រគល់​ដី​ផ្លូវ​នេះដែ​លលេង​បាន​ដើរ​ឲ្យ​គាត់​គ្រប់គ្រង​វិញ ទើប​គាត់​ប្តឹង​ទាមទារ​យក​ដី​នេះ​ពី​ចុង​បណ្តឹង​។​លោក​សំណូមពរ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ចុះមក​ស្រាវ ជ្រាវ​មើល​ឯកសារ និង​ដោះស្រាយ​រឿងនេះ​ដោយ​យុត្តិធម៌​ផង​។

ដោយឡែក​ការដោះស្រាយ​ចំនួន​៤​ដង​លោក​អភិ បាល​ស្រុក​ទឹកផុស​ថា លោក​អោយ​ដី​នេះ​ទៅ​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​ដើរ​បាន ឥឡូវនេះ​ប្រគល់​ដី​ទំនាស់​នេះ​ឲ្យ​លោក​ធុល​ទៅ គឺ​បាន​បុណ្យ​ដូចគ្នា​ទេ​។ តែ​លោ​កឯល ព្រ​ហ៊ីម និយាយថា​លោក​ប្តឹង​សុំ​យក​ដី​ទំនាស់​នេះ​តែ​៤​ម៉ែត្រ​ទេ បើ​អោយ​ដី​នេះ​ទៅ​លោក​ធុល​ទាំងអស់ លោក​មិន​ព្រមឲ្យ​ទេ តែបើ​ឲ្យទៅ​អ្នកស្រុក​ក្នុងភូមិ​ធ្វើជា​ផ្លូវ​ដើរ​សម្រាប់​ភូមិ​គឺ​លោក​ឲ្យ​ទាំ​អង​ស់បាន​។

​លោក អៀម ឡុង ជា​ម្ចាស់​ដី​លក់​ឲ្យ​លោក ឯល ព្រ​ហ៊ីម បាន​និយាយ​ឲ្យដឹងថា​៖ (​មាន​សម្លេង​ក្នុង​ខ្លី​ប​វីដេអូ​៣​ខ្លី​ប ពី​លេខ​៦​ដល់​លេខ​៩) ពីមុនមក​ខ្ញុំ​ជា​ម្ចាស់​ដី​បាន​លក់​ដី​នេះ​ឲ្យ​លោក ឯល ព្រ​ហ៊ីម និង​បាន​សុំឲ្យ​គាត់​ទុក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​៦​ម ពេលនោះ​គាត់​ក៏បាន​ទុក​ផ្លូវ​៦​ម ឲ្យ​ប្រជាពលរដ្ឋ​ដើរ​ពិតមែន​។

​លោក ចាន់ មាន អាយុ​៧២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​បានឲ្យដឹងថា​. ពីមុនមក​ប្រជាពលរដ្ឋ​ទាំង​១៦​គ្រួសារ​បាន​សុំ​ដី​៦​ម​ពី​ឈ្មោះ ឯល ព្រ​ហ៊ីម ដើរ​ពិតមែន​គឺ​ពេល​គាត់​ធ្វើកា​រាស់​សាំង​គាត់​បិត​បានធ្វើ​បិតផ្លូវ​ដើរ​នោះទេ​។ តែ​ក្រោយមក​ពេល​លោក​ធុល ធ្វើ​របង​ព័ទ្ធ​ដី​ក៏បាន​បិទផ្លូវ​ដើរ​ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ប្តឹង ក្រោយមក​ក៏មាន​ការសម្របសម្រួល ដោ យ​លោក​ធុល បាន​ជួយ​ចាក់ដី​១០០​ឡាន​ធ្វើ​ផ្លូវ​ចាស់​ខាងក្រោយ​ក្នុងភូមិ​ចេញទៅ​ខាងជើង​ទើ​បញ្ចប់រឿង​ទៅ​។ ហើយ​នៅពេល​លោក​ធុល បិទផ្លូវ​ធ្លាប់​ដើរ​នេះ​ជិត​លេែងបាន​ដើរ ទើប​ប្រជាពលរដ្ឋ​១៦​គ្រួសារ​បាននាំគ្នា​ផ្តិត​មេដៃ​ប្រគល់​ដី​ផ្លូវ​៦​ម នេះ​ឲ្យទៅ​លោក​ឯល ព្រ​ហ៊ីម វិញ​គឺ​ប្រជាពលរដ្ឋ​មិនបាន​ប្តឹង​ទាមទារ​យក​ផ្លូវ​នោះ​ដើរ​វិញ​ខុស​នឹង​កិច្ចសន្យា​ជាមួយ​លោក​ធុល នោះទេ​។​

​ដោយឡែក​ភាគី​ចុង​ចម្លើយ ឈ្មោះ លាង ស៊ុន​ហេង ហៅ​ធុល បាន​និយាយ​អោយដឹងថា​៖ លោក​បាន​ទិញ​ដី​នេះ​ក្នុង​ឆ្នាំ​២០១០ មាន​ផ្លូវ​ចូល​៦​ម និង​ដី​ខាងក្នុង​ទទឹង​២១​ម បណ្តោយ​៤៨​ម៉ែត្រ​។ កន្លងមក​លោក​បាន​ចាក់ដី​ធ្វើ​របង​ធ្វើ​រោង នៅ​លើដី​ទំនាស់​នេះ មិនដែល​ឈ្មោះ ឯល ព្រ​ហ៊ីម រករឿង​ឡើយ តែ​ក្រៅ​យ​ពី​លោក​បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ចប់ ក៏​ស្រាប់តែ​ឈ្មោះ ឯល ព្រ​ហ៊ីម ប្តឹង​ថា​ដី​ផ្លូវ​៦​ម​នេះ​ជា​ដី​លោក​ទៅវិញ​។ ដោយឡែក​ពេល​លោក​ដោះស្រាយ​ធ្វើ​ចាក់ដី​ផ្លូវ​១០០​ឡាន​អស់​១៦០០​ដុល្លា​ជូន​ប្រជាពលរដ្ឋៗ ២៣​គ្រួ​សារបាន​ចុះកិច្ចសន្យា​ថា មិន​ប្តឹងផ្តល់​ទាមទារ​ដី​ផ្លូវ​នេះ​ទៀត​ទេ ឥឡូវ​បែរជា​ពួកគាត់​ប្តឹ​ត​មេដៃ​គាំទ្រ​អោយគេ​ប្តឹង​ទារ​ដី​នេះ​ទៅវិញ​។​

​ចំណែក​ស្រី ឈ្មោះ ណុ​ច យ៉យ ជា​ម្ចាស់​ដី​បាន​លក់ឲ្យ​លោក ធុល បាន​និយាយ​អោ​យឹ​ង​ថា​៖ ខ្ញុំ​បាន​លក់​ដី​អោយឈ្មោះ​ធុល​បណ្តោយ​៤៨​ម៉ែត្រ​ទទឹង​២១​ម៉ែត្រ និង​មាន​ផ្លូវ​ចូល​៦​ម ពី​ផ្លូវជាតិ​ចូលទៅ ។

​រឿងនេះ​តាម​ការពិនិត្យ​លើ​លិខិតស្នើ​សំ​កាន់កាប់​ដី​ទាំង​២​ភាគី​ដែល​សុទ្ធតែជា​អ្នកមាន​ទ្រព្យសម្បត្តិ គឺ​សង្ស័យថា លោក​មេឃុំ​បាន​ចុះហត្ថលេខា លើ​លិខិត​ទិញ​លក់​ដី​ជាន់គ្នា​លើ​ចំណុច​ដី​ទំនាស់ ដែល​រឿងនេះ​នឹង​ឈានទៅ​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ​បន្តទៀត ដែល​ភាគី​ទាំង​២​ចង់​ឈ្នះ​តែ​រៀងៗ​ខ្លួន​មិន​ខ្លាច​អស់​លុយខាតពេល​នោះទេ​៕ ​រិ​ទ្ធិ ជ័យ04a1 04a2 04a3 04a4 04a5 04a6 04a7