ឪឡឹក​យក្ស​ពូជ​មកពី​អា​មេ​រិកដាំ​សាកល្បង​នៅ​ភូមិ​ដំណាក់​អំពិល​​ទទួលបាន​ជោគជ័យ​១​ហិកតា​បាន​ប្រាក់​៣​លាន​កន្លះ​

​ខេត្តកំពង់ឆ្នាំង​៖ ផ្លែ​ឪឡឹក​យក្ស​ក្នុង​១​ផ្លែ​ធំៗ​មាន​ទម្ងន់​ជាង​១០​គីឡូ គ្រាប់ពូជ​មកពី​សហរ​ដ្ឋ​​អា​មេ​រិក ប្រជាពលរដ្ឋ​នៅ​ចំណុច​ស្ពាន​១០៦ ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​​ផុស ខេត្តកំពង់ឆ្នាំង បា​ធ្វើ​ការដាំដុះ​សាកល្បង​បាន​ជោគជ័យ ដោយ​ក្នុង​១​ហិកតា​ទទួលផល​បាន​ជាង​៣​លាន​កន្លះ​។​

លោក ស៊ុន រដ្ឋា អាយុ​៣០​ឆ្នាំ ជា​ប្រជាកសិករ​ម្នាក់ រស់នៅ​ចំណុ​ច​ស្ពាន​១០៦ ភូមិ​ដំ​​ណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឺ​ក​ផុស ( គិតពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​ទៅ​មាន​ចម្ងាយ​ផ្លូវ​ប្រ មាណ​៤៧​គីឡូម៉ែត្រ ) នៅក្នុង​ចំការឪឡឹក​៣​ហិកតា លោក​បាន​និយាយ​ឲ្យដឹងថា​៖ ការពិតទៅ​គ្រាប់ពូជ​ឪឡឹក​យក្ស​នេះ ឪពុកមា​រលោក​រស់នៅ​សហរដ្ឋអាមេរិក ក្នុងពេល​មក​លេ ង​ស្រុក​គាត់​បាន​យក​គ្រាប់​ឪឡឹក​៣​កញ្ចប់​នេះ មកអោយ​លោក​ដាំ​ដុះ​សាកល្បង​នៅក្នុង​ចំការ​លោក​ចំនួន​៣​ហិកតា​។​

​ក្នុងពេល​ដាំ​ដុះ​ឪឡឹក​នេះ លោក​មាន​ត្រាក់ទ័រ​មួយគ្រឿង​ព្យួរ​រាស់​ដីចំការ​ដោយ​ខ្លួនឯង ដែរ​ក្នុង​១​ហិកតា​លោក​ចំណាយ​ទិញ​ជីធម្មជាតិ​អស់ប្រាក់​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល​តែប៉ុណ្ណោះ ហើយ​ការដាំដុះ​នេះ​មាន​រយះពេល​៤​ខែ​ទើប​ទទួលផល ដោយ​ក្នុង​១​ហិកតា​លោ​​កបាន​ម៉ៅ​លក់​អោយគេ​បាន​ប្រាក់​៣​លាន​កន្លះ បើ​ផាត់​ថ្លៃដើម​ចេញ​គឺ​ក្នុង​១​ហិកតា​ចំណេ​​ញ​បាន​ប្រាក់​៣​លាន​រៀល ។ ប្រសិនបើ​បេះ​ដឹកជញ្ជូន​លក់​ដោយ​ខ្លួនឯង​វិញ ក្នុង​១​ហិកតា​​អាច​បាន​ប្រាក់​ពី​៤​លាន​រៀល​ទៅ​៥​លាន​រៀល​។​

​លោក ស៊ុន រដ្ឋា បាន​ឲ្យដឹងទៀតថា​៖ ផ្លែ​ឪឡឹក​យក្ស​នេះ​មាន​តូច​មាន​ធំ ប៉ុន្តែ​ភា​​ក​ច្រើន​គឺជា​ផ្លែ​ធំ មានពូជ​ផ្លែ​មូល និង​ផ្លែង​ទ្រវែង​ដូច​ត្រសក់ស្រូវ មាន​រសជាតិ​ផ្អែម​ល្មម​និង​ស្រូ​យ ដែល​ផ្លែ​ធំៗ​មាន​ទម្ងន់​ពី​៨​គីឡូ​ដល់​១៣​គីឡូ​ក៏មាន ទៅតាម​សណ្ឋាន​ដី​ដែលមាន​ជីជាតិ និង​បើ​លក់រាយ​នៅក្នុង​ចំការ​ក្នុង​១​ផ្លែ​ធំៗ បាន​ថ្លៃ​ពី​៥០០០​រៀល ទៅ​៦០០០​រៀល លោក​បាន​បញ្ជាក់ទៀតថា នេះ​ជា​ឆ្នាំ​ទី​១​ហើយ​ដែល​លោក​ដាំ​សាកល្បង ។

​សម្រាប់​ឆ្នាំក្រោយ​លោក​នឹង​ពង្រីក​ការដាំដុះឲ្យបាន​ទ្វេដង​ថែមទៀត ប៉ុន្តែ​គ្រាប់ពូជ​ពី​អា​មេ​រិក​បាន​ដាំ​អស់​ទៅហើយ តែ​លោក​នឹង​ទុក​គ្រាប់ពូជ​ថ្មី​ដែល​ដាំ​នៅក្នុង​ចំការ​របស់លោក​ទុក​ដាំ​ឆ្នាំក្រោយ ប៉ុន្តែ​មិនដឹងថា​គាប់​ពូជ​ថ្មី​នេះ​អាចនឹងទទួល​ផល​ដូច​គ្រាប់ពូជ​ពី​អា​មេ​រិច​ដែរ​ឬ​យ៉ាងណា​នោះទេ រឿងនេះ​មានតែ​ការដាំដុះ​សាកល្បង​ទៀត​ទើប​ដឹង​។​

​ចំពោះ​រឿងនេះ​លោក​នឹង​ព្យាយាម​សាកសួរ​ទៅ​អ្នកជំនាញ​កសិកម្ម នៅក្នុង​ខេត្ត​ឬ​នៅ​ភ្នំ​ពេ​​ញ ដើម្បី​ស្វែងយល់​រៀនសូត្រ​បន្ថែម​សំរាប់ធ្វើ​ការដាំដុះ​ឪឡឹក​យក្ស​ជាក់ស្តែងឲ្យ​ទទួលផល​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕ ​រិ​ទ្ធិ ជ័យ04a8 04a9