មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកស្ពានអាកាស ២ករណីផ្សេងគ្នា(មានវីដេអូ)

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈរថយន្ត២គ្រឿងរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុកនឹងស្ពានអាកាសក្នុង២ខណ្ឌផ្សេងគ្នា។

ករណីទី១៖ នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានបុរសមួយក្រុម បានបើករថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-1106 តាមបណ្តោផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ត្រង់គល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តដាច់កង់ខាងមុខ តែមិនបណ្តាលឲ្យ មានមនុស្សរងរបួសនោះទេ។ 

ករណីទី២៖ នៅវេលាម៉ោង៤៖២០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីចរាចរណ៍បើករថយន្ត ទៅបុកគល់ស្ពានអាកាសក្បាលថ្នល់ ត្រង់មុខអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាលឲ្យមនុស្សប្រុសស្រីបីនាក់រងរបួសធ្ងន់ និងស្រាល។

អ្នកឃើញហេតុការណ៍បានប្រាប់ថា ម៉ោងកើតហេតុខាងលើ គេបានឃើញរថយន្ត Lexus GS300 ពណ៌ស គ្មានស្លាកលេខ ដែលបើកដោយបុរសម្នាក់ និងរួមដំណើរជាមួយពីរនាក់ទៀត ក្នុងនោះក៏មាននារីម្នាក់ផងដែរ បានបើកក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់មុខ អគ្គស្នងការដ្ឋាននគរបាលជាតិ អ្នកបើកបររថយន្តរូបនោះ បានជ្រុលទៅបុកយ៉ាងពេញទំហឹង ជាមួយគល់ស្ពានអាកាស ដែលបណ្តាលឲ្យអ្នកជិះ នៅក្នុងរថយន្តទាំងអស់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ ចំណែករថយន្តខូចខាតខាងមុខទាំងស្រុង។

ក្រោយកើតហេតុរថយន្តទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកស្ទួចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយសងសំណង នៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនបណ្តាលដួល បោកក្បាល ហូរឈាមយ៉ាងខ្លាំង កាលពីថ្ងៃទី៨ ខែមករាឆ្នាំ២០១៦។

បុរសជាជនរងគ្រោះ មានឈ្មោះ ហុក សាបាន ជិះម៉ូតូ PCX ពណ៍ស អត់ស្លាកលេខទេ បុកទ្រូងពុះ ចែកផ្លូវបណ្ដាលអោយបោក ក្បាលសន្លប់ស្ដូកស្ដឹង នៅហ្នឹងកន្លែង រងរបួសធ្ងន់បែកក្បាល ហូរឈាមខ្លាំង នៅម្ដុំគល់ស្ពានអាកាស៧មករា ផ្លូវកម្ពុជាក្រោម ភ្នំពេញ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត