៣ ចំណុច ដើម្បី​ព្យាបាល ការ​នោម​ឈឺ​

៣ ចំណុច ដើម្បី​ព្យាបាល ការ​នោម​ឈឺ​

១. ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
​នេះ​គឺជា​រឿង​ដំបូង និង​សំខាន់​ជាងគេ ដែល​អ្នក​គួរតែ​ធ្វើ​។ ការ​ញ៉ាំ​ទឹក​ច្រើន អាច​ធ្វើឲ្យ​អ្នក​នោ​មញឹក ដើម្បី​បញ្ចេញ​ជាតិពុល និង​មេរោគ ចេញពី​រាងកាយ​។ វេជ្ជបណ្ឌិត​ជំនាញ បាន​ណែនាំ​ឲ្យ​យើង ញ៉ាំ​ទឹក​ឲ្យបាន​យ៉ាងតិចបំផុត ៧ ទៅ ៨ កែវ​ក្នុង​មួយថ្ងៃ​។​

២. កុំ​ទប់​នោម​
​យើង​ដឹង​ថា ពេល​អ្នក​រលាក​ផ្លូវ​ទឹកនោម ឬ​មាន​ជំងឺ​តម្រងនោម អ្នក​ប្រហែលជា​នោម​ញឹក​។ អ្នក​ប្រហែលជា​ខ្លាច​ខ្មាស់​គេ ហើយ​ខំ​ទប់ មិន​ហ៊ាន​នោម ... ដែល​នេះ​ជា​មូលហេតុ ធ្វើឲ្យ​អ្នក​ស្ថានភាព​របស់​អ្នក កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ដូច្នេះ ចូរ​កុំ​ទប់​នោម ហើយ​ប្រញាប់​ទៅ​នោម​ភ្លាមៗ​។​

៣. ញ៉ាំ​ត្រសក់​
​ត្រសក់ មាន​ជាតិ​ទឹក​ច្រើន ដែល​អាច​ជួយ​សម្រួល ដល់​ការ​បត់ជើងតូច និង​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។